ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសាកសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាជីកដី ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក
នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដីក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកជំទាវបាននាំយក សម្ភារ:សិក្សាសម្រាប់ចែកជូនសិស្សានុសិស្ស សិស្សមតេ្តយ្យដូចជា កាតាបចំនួន២៨ ខ្មៅដៃ៤១៦ដេីម គូល័រ៤១៦ប្រអប់ ជ័រលុប៤១៦ សៀវភៅ១៦២ក្បាល ប៉ិចច១០៨ដេីម សាប៊ូ៥៤ដុំ នំ ទឹកដោះគោព្រមទាំងថវិកាមួយចំនួន។ លោកនាយក លោកគ្រូ អ្នកគ្រូក៏ទទួលបានក្រណាត់អាវ-សំពត់ ដបទឹក និងថវិកាផងដែរ។
ជាមួយគ្នានេះ លោកជំទាវបានធ្វើការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ ចំពោះកុមារា កុមារីដែលបាននិងកំពុងយកចិត្តទុកដាក់សិក្សារៀនសូត្រ ព្រមទាំងបានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំបន្តការរៀនសូត្រ គោរពវិន័យ មានសីលធម៌ សុជីវធម៌ និងចេះស្រឡាញ់ សាមគ្គីគ្នា ដើម្បីក្លាយជាពលរដ្ឋល្អ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕









-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប