ព័ត៌មាន
មកដល់ពេលនេះ លេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតទៅថៃ១០លើកដើម្បីស្នើសុំបើកកិច្ចប្រជុំ
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានឲ្យដឹងថា បន្ទាប់ពីមានបទឈប់បាញ់លើកទីពីរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនភាគីកម្ពុជា បានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការJBCកម្ពុជា និង ថៃ និងចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីធ្វើការងារជាក់ស្តែងនៅលើដី។
តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និប្រជាជនដោយចាត់ទុកជាអាទិភាពខ្ពស់បំផុត ដោយគិតចាប់ តាំងពីបទឈប់បាញ់លើកទីពីរមកភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១០ ហើយទៅកាន់ភាគីថៃដើម្បីឲ្យ ភាគីថៃមកចូលរួមកិច្ចប្រជុំJBC។
ឯកឧត្តម បានបញ្ជាក់ថា (តាមរយៈសំណើរទាំងនេះ និងជំហរដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍អន្តរជាតិយល់កាន់តែច្បាស់ ដែលបាននិងកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនប្រទេសកម្ពុជា-ថៃ។ ការពិតនេះ មិនអាចមានភាគីណាបិទបាំងបានជាដាច់ខាត។)
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានលើកឡើងផងដែរថា ពិភព លោកបានឃើញ បានដឹងឭកាន់តែច្បាស់នូវអំពើឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំ ណាក់កងកម្លាំងយោធាថៃ ដែលបានរារាំងជនស៊ីវិលភៀសសឹកកម្ពុជាពីរម៉ឺននាក់ទៀតមិនឲ្យវិលត្រឡប់ ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន ជាពិសេស លោកThomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញអារម្មណ៍ក្តុកក្តួលក្រោយឃើញនូវទិដ្ឋភាពជាក់ស្តែងនៃ ការរស់នៅរបស់បងប្អូនជនភៀសសឹកខ្មែរទាំងនោះនៅតាមបណ្តោយព្រំដែននោះ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣