ព័ត៌មាន
អង្គការដៃគូនៃសាធារណរដ្ឋកូរ៉េ ផ្ដល់សម្លៀកបំពាក់៧ ៩៥៤សម្រាប់ ដល់កុមារនៅតាមសាលាមត្តេយ្យសហគមន៍ និងសហគមន៍ងាយរងគ្រោះ
ភ្នំពេញ៖ អង្គការឈរុអ៊ូសានសម្រាប់កុមារ (ChorogUsan for children) បានសម្របសម្រួលការផ្តល់អំណោយសប្បុរសធម៌ ជាសម្លៀកបំពាក់់ចំនួន៧ ៩៥៤សម្រាប់ ដល់កុមារនៅតាមសាលាមត្តេយ្យ និងកុមារងាយរងគ្រោះនៅតាមសហគមន៍ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ។
ការបែងចែកអំណោយសប្បុរសធម៌នេះ រួមមានសម្លៀកបំពាក់ចំនួន ៥ ៤៥៤ ត្រូវបានប្រគល់ជូនអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (Planète Enfants & Développement) ដើម្បីគាំទ្រដល់កុមារងាយរងគ្រោះនៅរាជធានីភ្នំពេញ និងតាមសាលាមត្តេយ្យសហគមន៍ក្នុងខេត្តគោលដៅមួយចំនួន រួមមានខេត្តកំពង់ស្ពឺ កំពត និងកំពង់ចាម។ បន្ថែមពីនេះ សម្លៀកបំពាក់ចំនួន ២ ៥០០ ផ្សេងទៀត ត្រូវបានប្រគល់ជូននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងរស់នៅក្នុងតំបន់ទីទួលសុវត្ថិភាព ភូមិបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក Jaekyun Rho នាយកប្រចាំប្រទេសនៃអង្គការឈរុអ៊ូសានសម្រាប់កុមារ បានថ្លែងថា យើងជឿជាក់ថាកុមារគ្រប់រូបស័ក្តិសមទទួលបាននូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងកិត្តិយស ហើយសកម្មភាពចែករំលែកទាំងនេះ ពិតជាអាចបង្កើតស្នាមញញឹមដ៏បរិសុទ្ធដល់ពួកគេ ។
លោកបានបន្ថែមថា ការនាំយកសម្លៀកបំពាក់ផ្ដល់ដល់កុមារកម្ពុជានេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់កុមារ ។ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូដូចជា អង្គការ PE&D និងក្រសួងអប់រំ យុវជន និងកីឡា បានជួយឱ្យយើងពង្រីកវិសាលភាព នៃការជួយជ្រោមជ្រែង និងនាំយកជំនួយចាំបាច់ទាំងនេះទៅដល់ដៃកុមារដែលត្រូវការបំផុតបានចំគោលដៅ និងទាន់ពេលវេលា ។
ការភ្ជាប់ទំនាក់ទំនងរវាងសប្បុរសធម៌ និងផលវិជ្ជមានក្នុងសហគមន៍ តាមរយការផ្ដល់ សម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កុមារ ។ អង្គការពិភពកុមារ និងអភិវឌ្ឍន៍បានបញ្ជូនបន្តសម្លៀកបំពាក់ទាំងនេះ ទៅដៃគូអប់រំក្នុងមូលដ្ឋាន ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍កុមារតូច និងកម្មវិធីសុខុមាលភាពកុមារដែលកំពុងអនុវត្តស្រាប់នៅក្នុងតំបន់គោលដៅ។ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន អង្គការឈរុអ៊ូសានសម្រាប់កុមារ បន្តបេសកកម្មយ៉ាងសកម្មក្នុងការការពារសិទ្ធិកុមារ និងលើកកម្ពស់សុខុមាលភាពកុមារនៅទូទាំងប្រទេសកម្ពុជា ៕
អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣