ព័ត៌មាន
៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់
ភ្នំពេញ៖ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបករណីជួញដូរមនុស្សបាន ១១២ករណី និងបានឃាត់ខ្លួនជនល្មើសបានចំនួន ១៦៩នាក់ ដោយក្នុងនោះមានជនបរទេសចំនួន ៣១នាក់ផងដែរ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងប្រាប់ BTV ថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការបង្ការទប់ស្កាត់នៅអំពើជួញដូរមនុស្ស គឺអំពើជួញដូរមនុស្សនៅមិនទាន់ផុតរលត់នៅឡើយទេ ហាក់ដូចជានៅមិនទាន់ឃើញសញ្ញានៃការថយចុះគួរឲ្យកត់សម្គាល់នៅឡើយទេ។ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ បានធ្វើការបង្ក្រាប ១១២ករណី បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែដើមឆ្នាំ២០២៥ គឺមានកំណើន១៣% ។ ហើយក៏បានរកឃើញជនល្មើសដែលបានប្រព្រឹត្តអំពើជួញដូរមនុស្សមានចំនួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន ៥៨១នាក់ មានស្រី ៣៣៣នាក់។ ហើយក្នុងចំណោមជនរងគ្រោះនៅតែមានអនីតិជន។ ហើយបានបែងចែកជាពីរបទល្មើស ទី១. បទល្មើសជួញដូរមនុស្ស និងទី២. អំពើធ្វើអាជីវកម្មផ្លូវភេទ។ នៅក្នុងបទល្មើសជួញដូរមនុស្សមាន ៤៤ករណី មានជនសង្ស័យ ៥៣នាក់ , សង្គ្រោះជនរងគ្រោះបានចំនួន ៣២៧នាក់ (ស្រី១១១នាក់) , អាយុក្រោម១៥ឆ្នាំ មាន២៣នាក់ (ស្រី១៥នាក់)។ អំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបាន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១១៦នាក់ (ស្រី៣០នាក់) ដោយក្នុងនោះមានជនបរទេសចំនួន ៣១នាក់ផងដែរ។ សង្គ្រោះជនរងគ្រោះបវានចំនួន ២៥៤នាក់ (ស្រី២២២នាក់) និងមានអានីតិជនក្រោម ១៥ឆ្នាំ មានចំនួន៥៥នាក់ (ស្រី៥១នាក់) និងអាយុចន្លោះពី១៥ទៅ១៧ឆ្នាំ មានចំនួន៧៨នាក់ (ស្រី៧៥នាក់) និងអាយុពី១៨ឆ្នាំឡើងមានចំនួន ១២១នាក់ បានន័យថា ស្ត្រីរងគ្រោះច្រើននៅក្នុងចំណោមបទល្មើសធ្វើអាជីវកម្មផ្លូវភេទ។
លោកជំទាវបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ក៏បានធ្វើការពន្លឿននៅក្នុងការផ្តន្ទាទោស គឺសំណុំរឿងដែលបានធ្វើការសម្រេចក្តីនៅក្នុងឆ្នាំ២០២៦នេះ មានចំនួន៣៦៤ករណី ដោយក្នុងនោះមានសំណុំរឿងចាស់ ១២៨ករណី និងសំណុំរឿងថ្មី ៣៣៦ករណី ហើយបានរកឃើញថាមានជនរងគ្រោះ៤៧១នាក់ (ស្ត្រី២៩៨នាក់) ក្នុងនោះមានអានីតិជនចំនួន ១៨០នាក់ (ស្ត្រី១៧៧នាក់) និងមានជនបរទេសចំនួន៦៣នាក់ផងដែរ។ នៅក្នុងការធ្វើចំណាត់ការទៅដល់ជនដែលជាប់ចោទ ៦៧៨នាក់ (ស្រី៥៧នាក់) បានធ្វើការជំនុំជម្រះ ហើយបានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ១៤៩ករណី ដែលមានមនុស្ស២៣២នាក់ ត្រូវជាប់ពន្ធនាគារទៅតាមច្បាប់ដែលបានកំណត់៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣