ព័ត៌មាន
កម្ពុជាបើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
អនុប្រធានទី១ CDC បញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធ ធានាការ វិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើប។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បាន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «វឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិត ខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា» ដោយបានផ្តោលើ របៀបវារៈ និងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ១. ការពិនិត្យលើបច្ចុប្បន្នភាពនៃវឌ្ឍនភាពទូទៅ របស់វិស័យផលិតខ្សែភ្លើង ក្នុងរថយន្តនៅកម្ពុជា, ២. បទរាយការណ៍ដោយសង្ខេបពីបច្ចុប្បន្នភាពនៃសកម្មភាពផលិតកម្ម និងស្ថានភាពទូទៅនៃប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន ដោយតំណាងក្រុមហ៊ុននីមួយៗ, និង៣. ការលើកឡើងពីតំណាងក្រុមហ៊ុននីមួយៗ នូវមតិយោបល់ និងសំណូមពរ ផ្សេងៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការអាជីវកម្មក្នុងវិស័យនេះ កាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលជានិច្ច ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ការវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ព្រម ទាំងបន្តបង្កើនបរិយាកាសអំណោយផលក្នុងការជំរុញ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែមនាពេលខាងមុខ។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យមួយនេះ ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើបផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីឯកជន ក្នុង ការតាមដាន និងឆ្លើយតបលើរាល់សំណូមពរដែលបានលើកឡើងក្នុងកិច្ចប្រជុំឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់និងសកលលោក។ ជាលទ្ធផល, តំណាងក្រុមហ៊ុនផលិតខ្សែភ្លើងក្នុងរថយន្តទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានបើកវេទិកាពិភាក្សា ប្រកបដោយភាពស្និទ្ធស្នាល និងឆន្ទៈសហការខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣