ព័ត៌មាន
ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង និងអត្ថប្រយោជន៍សង្គមទៅជូនបងប្អូនអតីតពលករ យុវជន និងប្រជាជនមូលដ្ឋាននៅខេត្តឧត្ដរមានជ័យ
ឧត្ដរមានជ័យ៖ ទីភ្នាក់ងារជាត់ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសអាហារូបករណ៍ ទៅផ្សព្វផ្សាយជូនបងប្អូន អតីតពលករ យុវជន និងប្រជាជនមូលដ្ឋាន នៅខេត្តឧត្ដរមានជ័យ។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នឹងរៀបចំនៅថ្ងៃទី០៧ ខែសីហា នៅក្នុងបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងនៅថ្ងៃទី០៨ ខែសីហា នៅក្នុងបរិវេណសាលាស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ ដែលនឹងចាប់ផ្ដើមពីម៉ោង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល។
វេទិកាការងារនេះ នឹងមានផ្ដល់ជូននូវឱកាសការងារ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩២,៥៤៦កន្លែងនៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម។ បន្ថែមលើនេះ ពួកគាត់ទទួលបានអាហារ ភេសជ្ជៈ និងការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ។
អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់យុវជន អតីតពលករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមិនទាន់បានចូលរួមវេទិកានេះនាពេលកន្លងមក សូមអញ្ជើញមកចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារជាច្រើន ព្រមទាំងអាចដាក់ពាក្យ សម្ភាសការងារភ្លាម និងទទួលបានលទ្ធផលភ្លាមៗ។
លើសពីនេះ អ្នកចូលរួមក៏នឹងទទួលបានព័ត៌មានអំពីឱកាសអាហារូបករណ៍ ការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍សង្គមជាច្រើនទៀតផងដែរ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣