ព័ត៌មាន
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌
ភ្នំពេញ ៖ ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិត និងផ្សព្វផ្សាយមាតិកាមិនសមរម្យ បំពានលើក្រមសីលធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមានខ្លឹមសាររើសអើងចំពោះអ្នកជំងឺ ព្រមទាំងការបំពានផ្សេងៗ ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។
តំណាងក្រុមអ្នកផលិតមាតិកាទាំងពីរ បានទទួលស្គាល់កំហុស សុំអភ័យទោសចំពោះសាធារណជន និងបានធ្វើកិច្ចសន្យាថា នឹងលុបបំបាត់ខ្លឹមសារមិនសមរម្យ និងមិនប្រព្រឹត្តកំហុសដដែលនេះជាថ្មីទៀតឡើយ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ដ្រក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងបន្តតាមដានសកម្មភាពរបស់ក្រុមអ្នកផលិតមាតិកាទាំងពីរនេះ រួមនឹងក្រុមផ្សេងៗយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងករណីមានការបំពានកើតឡើងជាថ្មី ក្រសួងនឹងចាត់វិធានការសមស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមិនមានការលើកលែងឡើយ។
ក្រសួងព័ត៌មានក៏បានអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមតាមដាន និងរាយការណ៍អំពីមាតិកាដែលបំពានច្បាប់ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់បុគ្គល និងតម្លៃសង្គម ដើម្បីរួមគ្នាកសាងបរិយាកាសព័ត៌មានប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។
ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកផលិតមាតិកាគ្រប់ប្រភេទ អ្នកបង្កើតមាតិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Content Creators/Influencers) និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូរ សិទ្ធិ និងតម្លៃរបស់បុគ្គល ព្រមទាំងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈរើសអើង បង្កការស្អប់ខ្ពើម បន្ទាបបន្ថោក ប្រមាថ ឬរំលោភបំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬក្រុមណាមួយ ជាពិសេសស្ត្រី កុមារ ជនមានពិការភាព អ្នកជំងឺ និងក្រុមងាយរងគ្រោះផ្សេងៗ។ ការផលិតមាតិកាប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងការគោរពតម្លៃមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងបរិយាកាសព័ត៌មានដែលមានគុណភាព និងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព និងអរិយធម៌៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣