ព័ត៌មាន
អតីតយុទ្ធជនចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោក្នុងបុព្វហេតុជាតិ
នៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នាអតីតយុទ្ធជនបានបង្ហាញការចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោក្នុងបុព្វហេតុជាតិមាតុភូមិ និងជូនពរសម្តេចតេជោផងដែរ។
អតីតយុទ្ធជនរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ខែសីហានេះ បានប្រាប់BTVថា ខ្ញុំបានឃើញគំរូវីភាពរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈទាំងអស់ ដើម្បីប្រទេសជាតិ និងប្រជាជន ជាពិសេសសម្តេចជោ បានកៀរគរធនធានគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នៈនៅថ្ងៃទី០៧ខែមករា ឆ្នាំ១៩៧៩ បន្ទាប់មកកសាងប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។ ក្រៅពីនេះ អតីតយុទ្ធជនទាំងនោះបានជូនពរចំពោះសម្តេចតេជោ ទទួលបាននូវសុខភាពល្អពេញបូរិបូណ៍ កម្លាំងពលំមាំមួន ជន្មានយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតីក្នុងការពុះពារឧបសគ្គ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿលឿនឥតឈប់ឈរលើគ្រប់វិស័យ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោក។សម្តេចជោ កើតនៅថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ គឺថ្ងៃខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ៕ អត្ថបទ៖ទូច សោភ័ណ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣