ព័ត៌មាន
អង្គភាពស៊ីម៉ាក់ និងអង្គការ APOPO បិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន សុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងអង្គការAPOPO។
លោក Mikael Bold តំណាងអង្គការAPOPO បានរាយការណ៍អំពីការសម្របសម្រួលនិងសរុបលទ្ធផលនៃវគ្គកាហ្វឹកហ្វឺននេះ ជាពិសេសលោកMikael Bold បានបញ្ជាក់ពីមោទនភាពក្នុងការសហការជាមួយអង្គភាពCMAC បានផ្តល់ការហ្វឹកហ្វឺនអ្នកជំនាញសុនខអន្តរជាតិបានចំនួន១០០នាក់ហើយ។ នេះជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់អង្គភាពCMACមានសមត្ថភាពជួយដល់បណ្តាប្រទេសមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមនានា។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញសុនខអន្តរជាតិនេះ មានរយៈពេល១៣សប្តាហ៍មានសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសមកពីប្រទេសអ៊ុយក្រែន អេត្យូពី និងប្រទេសហ្ស៊ុកដានី។
ក្នុងអំឡុងពេល ១៣សប្តាហ៍នៃការហ្វឹកហ្វឺន បណ្តុះបណ្តាលលើជំនាញសំខាន់ៗរួមមាន សុខុមាលភាពសុនខ, វិន័យនិងការស្តាប់បង្គាប់, ការប្រាស្រ័យទាក់ទងរវាងអ្នកកាន់ និងសុនខ, នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការរុករក, សុវត្ថិភាពប្រតិបត្តិការ ជាដេីម។









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣