ព័ត៌មាន
អ្នកនិពន្ធខ្មែរ៖ សម្តេចតេជោមានភាពជាអ្នកដឹកនាំតាំងពីកុមារភាព និងជាអ្នកទទួលខុសត្រូវខ្ពស់
សមាជិកអ្នកនិពន្ធខ្មែរ លោក ពៅ សុខ បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សកាន់អំណាច មានភាពជាអ្នកដឹកនាំតាំងពីកុមារភាព និងជាមនុស្សទទួលខុសត្រូវខ្ពស់ រួមទាំងមេបញ្ជាការដឹកនាំប្រយុទ្ធដ៏មុតស្រួចផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVក្នុងឱកាសគម្រប់ខួបជន្មាយុ៧៤ឆ្នាំចូល៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោកពៅ សុខ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានសិល្បៈ និងភាពប៉ិនប្រសបក្នុងភាពជាអ្នកដឹកនាំតាំងពីវ័យក្មេង ជាអ្នកតស៊ូ និងជាមនុស្សមិនបោះបង់គ្នាខណៈដែលកំ ពុងជួបញ្ហាយ៉ាងណាក៏ដោយនោះ។
លោកបានបញ្ជាក់ថា «និយាយពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ គឺការលះបង់។ ខ្ញុំបានទៅស្រុកកំណើតសម្ដេចបីលើកនៅពាមកោះស្នា និងបានជួបជាមួយចាស់ៗនៅទីនោះ ដែលបានដឹងពីប្រវត្តិរបស់សម្ដេចតេជោ បាននិយាយថា សម្ដេចតជោមានភាពជាអ្នកដឹកនាំតាំងពីកុមារភាព តាំងពីនៅសិក្សា។ សូម្បីតែការលេងល្បែងបិទពូននៅក្មេងៗ ក៏ទាមទារធ្វើជាមេគេដែរទើបលោកលេង។ ក្នុងនាមជាថ្នាក់ដឹកនាំ លោកទទួលខុសត្រូវខ្ពស់ ដែលក្រោយឆ្នាំ៧០ នៅពេលដែលមានរដ្ឋប្រហារកើតឡើង លោកដឹកនាំយុវជនដើម្បីរត់ទៅចូលរួមជាមួយចលនាសម្ដេចសីហនុ ។ នេះជាភាពដឹកនាំ ជាការចាប់ផ្ដើម បើសិនជាមិនមានការចាប់ផ្ដើមទេ គឺមិនអាចធ្វើជាមេដឹកនាំទេ។ អ្នកដឹកនាំត្រូវតែមានគំនិតផ្ដួចផ្ដើមជាមុន ដែលសម្ដេចតេជោ បានចាប់ផ្ដើមធ្វើតាំងពីពេលនោះមក» ។
បើតាមការស្រាវជ្រាវ លោក ពៅ សុខ ក៏បានអះអាងផងដែរថា ក្រោយសម្តេចតេជោ បានក្លាយជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចបានផ្តួចផ្តើមនៃការចរ ចាស្វែងរកសន្តិភាពជូនដល់ប្រទេសជាតិ ខណៈដែលប្រទេសជាតិកម្ពុជាទាំងមូលកំពុងមានភាពចម្រូងចម្រាស់ផ្ទៃក្នុង (សង្រ្គាម) ហើយលោកបានខិតខំតស៊ូដោយបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
ក្រៅពីមានភាពជាអ្នកដឹកនាំតាំងពីវ័យក្មេង ជាមនុស្សតស៊ូ និងជាមនុស្សមិនបោះបង់មិត្តភ័ក្ដ្រសម្តេចតេជោហ៊ុន សែន ក៏ជាមនុស្សសន្តិភាពនិយម ជាអ្នកនយោបាយការទូតដ៏ខ្លាំងក្លាផងដែរ ហើយមួយវិញទៀត ការទូតរបស់សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបត្យកម្មនយោបាយអន្តរជាតិដ៏មានឥទ្ធិពល ដែលបានដឹកនាំកម្ពុជាចេញពីបាតដៃទទេ ជាប្រទេសមានសង្រ្គាមរ៉ាំរ៉ៃទៅជាប្រទេសទទួលបាននូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍគ្រប់វិស័យ ការធ្វើសមាហរណកម្មតំបន់ និងការលើកកម្ពស់ឋានៈកម្ពុជាលើឆាកអន្តរជាតិ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ការទូតបត់បែន និងការប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផងដែរ៕
អត្ថបទ៖ បាន ចក់



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣