ព័ត៌មាន
មន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ចងចាំគំរូវីរភាពរបស់សម្ដេចតេជោដែលតែងតែនៅជាប់ជាមួយប្រជាជន
មន្ត្រីរាជការ កងកម្លាំងទាំងបី អតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅថ្ងៃនេះបាននាំគ្នាជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងថ្ងៃខួបកំណើត៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ និងបានថ្លែងនូវការចងចាំចំពោះគំរូវីរភាពរបស់សម្ដេចតេជោដើម្បីជាតិ និងប្រជាជន។
កងកម្លាំង និងអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយក្ដីគោរព និងស្ញប់ស្ញែងចំពោះវីរភាពសម្តេចតេជោ ដែលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ ការពារទឹកដីពីចោរឈ្លានពាន និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន នាំមកនូវសុខសន្តិភាពជូនប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
ចំណែកលោកស្រី ឃាង ស៊ីផាន ប្រធានក្រុមប្រឹក្សាសង្កាត់សំបួរមាស និង លោក ខ្ចង អូន ប្រធានក្រុមប្រឹក្សាសង្កាត់បឹងកុក ក្រុងកំពង់ចាម បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនខ្លាចលះបង់សូម្បីអាយុជីវិតខ្លួន និងគ្រួសារ ដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម និងដឹកនាំប្រទេសរហូតឈានដល់ការផ្សះផ្សាជាតិ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពទាំងស្រុង។ ហេីយមកដល់ពេលនេះ បើទោះសម្ដេចលែងជានាយករដ្ឋមន្ត្រី តែសម្ដេចនៅតែយកចិត្តទុកដាក់ជួយជាតិ លើកទឹកចិត្តមន្ត្រីរាជកការក្រោមជាតិ តាមរយៈការចុះជួសួរសុខទុក្ខកាលពីខែមុនៗនោះ។
មន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និងប្រជាជនកម្ពុជាទាំងអស់គ្នា សូមគោរពកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំវីរកងទ័ពខ្មែរ ដើម្បីការពារទឹកដី ដែលវីរភាពរបស់សម្តេច បានធ្វើឱ្យប្រជាជនកម្ពុជា មានសាមគ្គីភាពជាធ្លុងមួយ ក្នុងពេលសត្រូវឈ្លានពានទឹកដី នាំឱ្យមានខ្មែរតែមួយ និងខ្មែរខ្លាំងលើឆាកអន្តរជាតិ៕
អត្ថបទ៖ ហុង វាស្នា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣