ព័ត៌មាន
ក្រសួងបរិស្ថានបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានបន្តបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ។
ក្រសួងបានបញ្ជាក់ថា ការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក (E-waste) មិនត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងសេដ្ឋកិច្ច នៅពេលសំណល់ទាំងនេះត្រូវបានទុកដាក់ បោះចោល ឬកែច្នៃដោយគ្មានបច្ចេកទេសត្រឹមត្រូវ ដោយសារសារធាតុគ្រោះថ្នាក់ និងលោហធាតុធ្ងន់ ដូចជា សំណ (Lead) បារត (Mercury) កាត់ម្យ៉ូម (Cadmium) និងលីចូម (Lithium) ព្រមទាំង សារធាតុទប់ស្កាត់ភាពងាយឆេះ (Flame Retardants) ដូចជាសារធាតុប៉ូលីប្រូមីណេត ឌីផេនីល អេទែ (Polybrominated Diphenyl Ethers) អាចសាយភាយ ឬបញ្ចេញទៅក្នុងដី ទឹក និងខ្យល់។
ការដុតសំណល់ ដែលមានសារធាតុទាំងអស់នេះ ក៏អាចបង្កើតសារធាតុពុល ដូចជា ឌីអុកស៊ីន (Dioxins) និង ហ្វូរ៉ាន់ (Furans) ដែលមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាពមនុស្ស និងបរិស្ថាន។សារធាតុពុលទាំងនេះអាចចូលទៅក្នុងខ្សែច្រវ៉ាក់អាហារ និងផ្លូវដង្ហើម ដែលបង្កហានិភ័យសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជា បង្កជាជំងឺផ្លូវដង្ហើម ខូចខាតប្រព័ន្ធប្រសាទ តម្រងនោម ថ្លើម និងបង្កើនហានិភ័យនៃជំងឺមហារីក ព្រមទាំងប៉ះពាល់ដល់ការវិវត្តសារពាង្គកាយ និងបញ្ញារបស់ទារក និងកុមារតូចៗ ដែលកំពុងលូតលាស់ទៀតផង។
លើសពីនេះ ការទុកដាក់និងកែច្នៃសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក មិនត្រឹមត្រូវ អាចបង្កការផ្ទុះ និងអគ្គិភ័យ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត ទ្រព្យសម្បត្តិឯកជននិងសាធារណៈផងដែរ។ កត្តានេះបង្កការប៉ះពាល់ដល់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាសហគមន៍ ពិសេសប្រជាពលរដ្ឋរស់នៅជិតទីតាំងស្តុកទុក និងកែច្នៃសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក ព្រមទាំងបង្កការខាតបង់នូវថវិកាសម្រាប់ការចំណាយលើការស្តារបរិស្ថានឡើងវិញ និងការព្យាបាលសុខភាព៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣