ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារដូចខាងក្រោម៖
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ សាលាដើរតួនាទីសំខាន់ដែលយើងអត់ដឹងខ្លួន ឥរិយាបថនៃការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា គឺទាំងអស់នេះមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងសិស្សចេញទៅ ឥរិយាបទគាត់ធ្វើការបន្ត។ សិស្សអត់ដឹងទេ ដាក់កម្រិតណាសិស្សខិតខំប្រឹងប្រែងធ្វើឱ្យចំ នេះគឺជាចំណុចគន្លឹះមួយដែលខ្ញុំគិតថា ការកសាងសាលារៀនគឺដាក់ទិសដៅបែបនេះ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សាលារៀន មិនសំខាន់ថាសិស្សរៀនអី បានពិន្ទុយ៉ាងម៉េចទេ តែត្រូវធានាថា សិស្សចេញទៅមានឥរិយាបទ និងសមត្ថភាពពិតប្រាកដដើម្បីចាប់យកការងារ និងជោគជ័យក្នុងជីវិត។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចែករំលែកបទពិសោធន៍ថា កាលនៅរៀនយើងជាសិស្ស យើងអត់ដឹងទេ ប៉ុន្ដែនៅពេលរៀនចប់ យើងមកធ្វើមេគេ ហើយរៀបចំប្រព័ន្ធការងារ ការរៀបចំប្រព័ន្ធអប់រំឬមួយអង្គភាព គឺដូចគ្នា។ ឥឡូវខ្ញុំចាំថា យកបទពិសោធន៍សាលាយោធានៅអាមេរិកចុះ សាលានេះ គឺបណ្ដុះឥរិយាបទយោធាទៅជាមេទ័ព ប៉ុន្ដែខ្ញុំថា ទៅជាមេទ័ព ក្នុងកងទ័ព ឬមួយចេញមកធ្វើការងារស៊ីវិលគឺអត់ខុសគ្នាទេ។ ខ្ញុំតែងនិយាយថា មេរៀនខ្ញុំរៀននៅទីនោះ ៤ឆ្នាំខ្ញុំភ្លេចចោលអស់ហើយមេរៀនក្នុងសៀវភៅ ប៉ុន្ដែបើមានរៀនឥរិយាបទក្នុងជីវិតខ្ញុំអត់ភ្លេចទេ ហើយអត់មានច្រើនទេ ឧទាហរណ៍ ដែលជាបទបញ្ជារបស់សាលា ចូលទៅដល់ថ្ងៃដំបូង សិស្សត្រូវដកសិទ្ធិនិយាយទាំងអស់ គឺឱ្យនិយាយតែ៤ពាក្យប៉ុណ្ណោះ គឺ បាទ, ទេ, អត់មានលេសទេ, និងខ្ញុំអត់យល់ទេ សុំនិយាយម្ដងទៀត។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា តាមបទពិសោធន៍នៅសាលាយោធាអាមេរិកនេះ គេចង់បង្រៀនយើងថា មុននឹងចង់ទៅរកលេសក្រៅខ្លួន យើងត្រូវជឿទុកចិត្តខ្លួនឯងថា អ្វីក៏ដោយគឺនៅក្នុងយើងទាំងអស់ បើសិនជាយើងចាប់ផ្ដើមយកមូលហេតុក្រៅខ្លួនយកមកដាក់ យើងអត់ខំប្រឹង យើងគិតថាយើងបាត់ម្ចាស់ការរួចទៅហើយ ប៉ុន្ដែគេចង់ឱ្យយើងដឹងថា អត់ទេ អត់មានកំហុសនរណាទេ គឺម្ចាស់ការនៅក្នុងខ្លួន ច្នៃរកធ្វើទៅដើម្បីបញ្ចប់ការងារដែលសាលាបានដាក់ឱ្យ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា អីចឹង បើសិនជានៅក្នុងជីវិតពិតដូចតែគ្នាទេ នៅលើសមរភូមិគ្មានជម្រើសទេ បើគេឱ្យទ័ពប៉ុណ្ណឹងថ្នាក់លើអត់មានបញ្ចូនអ្វីមួយជួយត្រូវតែរកវិធីដោះស្រាយ អត់មានអង្គុយស្លាប់ អង្គុយបរាជ័យ ហើយស្រែកប្រាប់គេថា ថ្នាក់លើមិនឱ្យកាំភ្លើង មិនឱ្យអ្វីៗមកជួយនោះទេ គឺត្រូវដោះស្រាយខ្លួនឯង, គេបង្រៀន គេមានមូលហេតុបែបនេះ ដែលខ្ញុំបានបញ្ជាក់រួចហើយថា កាលយើងនៅសិស្សយើងរអ៊ូ ប៉ុន្ដែយូរទៅយើងដឹងថា នេះគឺជាការបង្រៀន គេមិនត្រឹមតែឱ្យយើងចេះបាញ់កាំភ្លើង ចេះវាស់មុំអីទេ ប៉ុន្ដែឥរិយាបថត្រូវទទួលខុសត្រូវ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ គឺសំខាន់ណាស់ គឺសម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ ជឿចុះ កុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះបទពិសោធន៍ហើយ មនុស្សយើងមានសមត្ថភាពមានសក្ដានុពលធំហើយ តែសំខាន់ដាក់នៅក្នុងបរិស្ថានដែលអាចធ្វើបាន ដូចខ្ញុំតែងនិយាយលេងថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា សាលាមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដើម្បីតែផ្ដល់សញ្ញាបត្រ ឬមួយក៏ផ្ដល់ពិន្ទុល្អដល់សិស្សទេ ប៉ុន្ដែសាលាគួរតែជាកន្លែងដែលដាក់របៀបបង្រៀន ឬក៏លក្ខខណ្ឌបែបនេះ ដើម្បីឱ្យសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ប៉ុន្ដែចេញទៅវិញរបៀបរបបដែលគាត់យកពិន្ទុនេះគឺច្បាស់លាស់ បើគាត់ពឹងតែ AI ហើយយើងឱ្យជាប់ដែរ គាត់ទៅធ្វើការអត់បានទេ។ សម្ដេចបន្តថា៖«កុំភ្លេចថា បើសិស្សម្នាក់ៗ អត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក»។
– សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ហើយយើងទៅនិយាយប្រកួតប្រជែងអី ឥឡូវ AI, AI មិនទាន់បានអីផង អីឡូវគេត្រៀមទៅដល់ AGI ទៀតហើយ គឺអាហ្នឹងថ្ងៃក្រោយដូចមនុស្សតែម្ដង ឆ្លាតជាងមនុស្សទៀត ព្រោះ AI អីឡូវវាមានកំណត់ តែ AGI វារៀនពីបទពិសោធន៍ដែលបានជួប, ប៉ុន្ដែទោះជាយ៉ាងណាមនុស្សនៅតែជាអ្នកគ្រប់គ្រង AI។























-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣