ព័ត៌មាន
សម្តេចធិបតី ណែនាំសាលារៀនត្រូវពង្រឹងបទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្សកុំពឹងលើសញ្ញាបត្រ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បណ្ដាសាលារៀនទាំងសាលរដ្ឋ និងឯកជន ត្រូវពង្រឹងបទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្ស កុំឱ្យសិស្សកុំពឹងលើសញ្ញាបត្រ ប៉ុន្ដែត្រូវមានសញ្ញាឃើញក្រោយបញ្ចប់ការសិក្សា គឺមានជំនាញពិតប្រាកដ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា សាលារៀនដើរតួនាទីសំខាន់ដែលសលាខ្លួនឯងមិនដឹងខ្លួន។ សម្ដេចបញ្ជាក់ថា តួនាទីសំខាន់នោះ គឺការរៀបការបង្រៀន និងបទបញ្ជាផ្ទៃក្នុងរបស់សាលា។ សម្ដេចបន្តថា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា និងបទបញ្ជាផ្ទៃក្នុងនេះ គឺមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស ជាពិសេសពេលសិស្សបញ្ចប់ការសិក្សា ចេញទៅធ្វើការជាស្ដែងនៅក្នុងសង្គម ដែលឥរិយាបទសិស្សនេះនឹងបញ្ហាពីលទ្ធផលពិតប្រាកដនៃការសិក្សារបស់ពួកគេ។
សម្ដេចធិបតីបានលើកឡើងថា សិស្សក្នុងពេលកំពុងសិក្សា ពួកគេមិនអាចដឹងទេថា ការដាក់កម្រិត និងបទបញ្ជាផ្ទៃក្នុងតឹងរឹងនៅសាលារៀន គឺបានជួយដល់ការសិក្សារបស់ពួកគេ ប៉ុន្តែនៅពេលដែលពួកគេបញ្ចប់ការសិក្សាចេញទៅធ្វើការងារជាក់ស្ដែងនៅក្នុងសង្គម ពួកគេនឹងដឹងថា ការតឹងរឹង ការកែប្រែឥរិយាបថរបស់សាលារៀនចំពោះពួកគេ គឺកំពុងធ្វើឱ្យពួកគេក្លាយជាធនធានមនុស្សដ៏រឹងមាំនៅក្នុងសង្គម មានការទទួលខុសត្រូវខ្ពស់លើការអនុវត្ត និងដោះស្រាយកិច្ចការងារផ្សេងៗ។
សម្ដេចធិបតីបានថ្លែងថា៖«ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ គឺសំខាន់ណាស់ គឺសម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ។ បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ (ដេចចេញពីសាលា)»។
សម្ដេចធិបតីបន្តថា ជឿចុះ កុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះបទពិសោធន៍ហើយ មនុស្សយើងមានសមត្ថភាពមានសក្ដានុពលធំហើយ តែសំខាន់ដាក់នៅក្នុងបរិស្ថានដែលអាចធ្វើបាន ដូចខ្ញុំតែងនិយាយលេងថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច។ សាលាមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដើម្បីតែផ្ដល់សញ្ញាបត្រ ឬមួយក៏ផ្ដល់ពិន្ទុល្អដល់សិស្សទេ ប៉ុន្ដែសាលាគួរតែជាកន្លែងដែលដាក់របៀបបង្រៀន ឬក៏លក្ខខណ្ឌបែបនេះ ដើម្បីឱ្យសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ប៉ុន្ដែចេញទៅវិញរបៀបរបបដែលគាត់យកពិន្ទុនេះគឺច្បាស់លាស់ បើគាត់ពឹងតែ AI ហើយយើងឱ្យជាប់ដែរ គាត់ទៅធ្វើការអត់បានទេ។
សម្ដេចបន្តថា៖«កុំភ្លេចថា បើសិស្សម្នាក់ៗ អត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក»។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែង ឬធ្វើឱ្យសិស្សទទួលបានសញ្ញាបត្រដោយមិនបាច់រៀន ដោយសម្ដេចបានសង្កត់ធ្ងន់ថា សាលារៀនត្រូវការពង្រឹងបទបញ្ជាផ្ទៃក្នុង កម្មវិធីសិក្សា និងវិន័យ ដើម្បីកែប្រែឥរិយាបថសិស្សឱ្យមានសមត្ថភាពពិតប្រាកដ និងមិនត្រូវពឹងផ្អែកតែលើសញ្ញាបត្រនោះឡើយ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣