ព័ត៌មាន
ពលរដ្ឋអរគុណរាជរដ្ឋាភិបាលដែលបន្តគិតគូរសុខទុក្ខ និងការផ្តល់សេវាសាធារណៈកាន់តែប្រសើរ
ប្រជាពលរដ្ឋជាច្រើនបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខជីវភាពរស់នៅ និងការកែលម្អការផ្តល់សេវាសាធារណៈ កាន់តែល្អប្រសើរជាងមុន និងការចុះជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាជននៅតាមមូលដ្ឋានទូទាំងប្រទេស។
តាមរយៈការផ្តល់បទសម្ភាសន៍ ប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងៗគ្នា ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៦ ខែសីហានេះថា បច្ចុប្បន្នការទទួលបានសេវាសាធារណៈផ្សេងៗ មានភាពងាយស្រួល រហ័ស និងមានតម្លាភាពជាងមុន តាមរយៈយន្តការកែទម្រង់រដ្ឋបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសគឺការផ្តល់សេវានៅតាមការិយាល័យច្រកចេញចូលតែមួយ។
ក្រុមប្រជាពលរដ្ឋ បានលើកឡើងស្រដៀងគ្នាទៀតថា និយាយចំពោះការគាំពារជីវភាពរស់នៅ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងតែងតែដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ មានដូចជា៖ ការកាត់បន្ថយបន្ទុកចំណាយនានា, ការពង្រីកសន្តិសុខសង្គម, ការដោះស្រាយជីវភាពរស់នៅរបស់ពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលមូលដ្ឋាននៅបណ្តាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏មានភាពល្អច្រើនជាងមុនជាដើម។
ការសម្តែងការអរគុណពីសំណាក់ប្រជាពលរដ្ឋនេះ បានស្តែងឱ្យឃើញពីទំនុកចិត្តកាន់តែខ្លាំងឡើង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយសមធម៌ និងការយកចិត្តទុកដាក់លើសុខទុក្ខរបស់រាស្ត្រជាធំ។
សូមបញ្ជាក់ជូនទៀតថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ នៅក្នុងពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» ដែលជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣