ព័ត៌មាន
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួងយុត្តិធម៌តែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់ពាក្យបណ្ដឹង ឬពាក្យសុំអន្តរាគមន៍នានារបស់ពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ក្នុងនាមអ្នកនាំពាក្យក្រសួង ឯកឧត្ដម ឯម ច័ន្ទមករា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋ ជានិច្ចកាលតែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់ពាក្យបណ្ដឹង ឬពាក្យសុំអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដោយពុំមានការរើសអើងណាមួយឡើយ។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏ត្រូវបានទទួលចាត់ការដោយស្មើភាព ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពីមន្រ្តីជំនាញបានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ចប់សព្វគ្រប់ ដើម្បីធានាបាននូវភាពច្បាស់លាស់ទាក់ទងនឹងការធ្វើចំណាត់ការសំណុំឯកសារប្រកបដោយការទទួលខុសត្រូវ ហើយនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌។
ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម ឯម ច័ន្ទមករា បានច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា «សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល»។ ការឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន។
ឯកឧត្ដម ឯម ច័ន្ទមករា បញ្ជាក់បន្ថែមថា ប្រសិនបើក្រុមរបស់លោក រ៉ុង ឈុន មានចម្ងល់ សូមអញ្ជើញមកទាក់ទង ឬផ្ទៀងផ្ទាត់ព័ត៌មានដោយផ្ទាល់ជាមួយក្រសួងយុត្តិធម៌ក្នុងម៉ោងធ្វើការ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣