ព័ត៌មាន
គិតត្រឹមខែឧសភាឆ្នាំនេះ CGCC បានធានាឥណទានមានទំហំជាង ៥៧៥លានដុល្លារ គាំទ្រដល់អាជីវកម្ម និងពាណិជ្ជកម្ម
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ បានធានាឥណទានមានទំហំទឹកប្រាក់សរុបជាង ៥៧៥ លានដុល្លារអាមេរិក នៃកម្ចីរបស់សហគ្រាសក្នុងស្រុក ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម។
លោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លើកឡើងក្នុងកិច្ចពិភាក្សា ស្តីពីអត្ថប្រយោជន៍ និង ឱកាសនៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុងវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា
CGCC គឺជាស្ថាប័នគាំទ្រលើការធានាឥណទានរបស់រាជរដ្ឋាភិបាល ពោលគឺ ការធានាលើប្រាក់កម្ចីដែលធនាគារផ្តល់ឱ្យម្ចាស់ អាជីវកម្ម ដោយ CGCC ធានាទៅលើហានីភ័យឥណទាន ក្នុងនោះប្រសិនបើ CGCC ធានាលើកម្ចីណាមួយ ហើយកម្ចីនោះត្រូវខូច ខាត (អ្នកខ្ចីអត់មានលទ្ធភាពសងត្រឡប់មកធនាគារ) ធនាគារដែលជាដៃគូអាចមកទារសំណងពី CGCC ដោយផ្ទាល់។
លោក បន្តថា តាមរយៈនៃការធានាឥណទារបស់ CGCC នេះ គឹបានបង្កើតទំនុកចិត្តដល់ធនាគារ ក្នុងការផ្តល់ឥណទានទៅ ម្ចាស់អាជីវកម្ម ដែលតាមរយៈនេះ គឺការចូលរួមបង្កើនលទ្ធភាពនៃការផ្តល់ឥណទាន ដោយបញ្ចេញឥណទានច្រើនជាងមុន និងម្ខាង ទៀតគឺគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម ជាក់ស្តែងតាមរយៈនៃការទទួលបានឥណទាន នេះ បានកាត់បន្ថយនូវលក្ខខណ្ឌតម្រូវជាច្រើន ធ្វើឱ្យម្ចាស់អាជីវកម្មទទួលបានឥណទានងាយជាងមុនផងដែរ។
លោក ណូ លីដា បន្តឱ្យដឹងថា ជុំវិញការធានាឥណទាននេះ CGCC មានផែនការធានាឥណទានក្នុងមួយឆ្នាំឱ្យបានជាង ២០០ លានដុល្លារអាមេរិក ជាក់ស្តែងគិតត្រឹមរយៈពេល ៧ ខែ ឆ្នាំ២០២៦នេះ សាជីវកម្មធានាឥណទានកម្ពុជា បានអនុវត្តជិត ៥០ ភាគរយរួចចហើយ ក្នុងនោះបើគិតសរុបទំហំឥណទានដែលសាជីវកម្មធានាឥណទានកម្ពុជាបានធានា ត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ, មានចំនួនប្រមាណជាង ៥៧៥ លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានចាក់បញ្ជូលទៅក្នុងទុនបង្វឹលរបស់ម្ចាស់ អាជីវកម្មជិត ១ ម៉ឺនក្រុមហ៊ុន/សហគ្រាស។
តាមរយៈនៃវេទិកានេះដែរ, លោក ណូ លីដា ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មរួមមាន សហគ្រាសមីក្រូ តូច មធ្យម និងធំ ដែលគិតថាសហគ្រាសរបស់ខ្លួនមានសក្តានុពល និងមិនទាន់ទទួលបានព័ត៌មានលើការធានាឥណទាន សូមទាក់ទងទៅកាន់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីទទួលបានការពិគ្រោះយោបល់ និងណែនាំធនាគាដែលជាដៃគូ ក្នុងការទទួលបាន ឥណទានសម្រាប់ការស្តារអាជីវកម្ម ក៏ដូចជាពង្រឹងអាជីវកម្មឱ្យរីកចម្រើន ព្រោះ CGCC ធានានូវគ្រប់ប្រភេទឥណទានទាំងអស់ ដូចជា ឥណទានសម្រាប់ទុនបង្វឹង និងឥណទានសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣