ព័ត៌មាន
ក្រុមហ៊ុនក្នុងស្រុកមួយចំណាយទុនជាង ១០ លានដុល្លារ វិនិយោគលើការកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនក្នុងស្រុកមួយ នឹងបង្កើតរោងចក្រកែច្នៃអំបិលនៅក្នុងខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណជាង ១០ លានដុល្លារអាមេរិក ដោយគម្រោងត្រូវបានយកចិត្តទុកដាក់ ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានចាត់ទុកជាយុទ្ធសាស្រ្តរួម ជំរុញដល់សន្តិសុខស្បៀងរបស់កម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំ ក្នុងផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម “គ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៦ នេះថា អំបិលគឺជាទំនិញយុទ្ធសាស្រ្តមួយ និងជាផលិតផលជាតិរបស់កម្ពុជា ដែលត្រូវតែគិតគូរវិស័យនេះឱ្យបានម៉ត់ចត់ ខណៈដែលប្រទេសយើងមានស្រែអំបិលច្រើន តែការផលិតមិនទាន់មានសម្ទុះល្អខ្លាំងក្លា ឆ្លើយតបទៅនិងតម្រូវការទីផ្សារ។
ឯកឧត្តម បន្ថែមឱ្យដឹងថា ជុំវិញការអភិវឌ្ឍន៍, ថ្មីៗនេះមានក្រុមហ៊ុនក្នុងស្រុកមួយ បានបោះទុនវិនិយោគលើការបង្កើតរោង ចក្រកែច្នៃអំបិល នៅក្នុងខេត្តកំពង់ស្ពឺ ដោយបានបោះទុនវិនិយោគប្រមាណជាង ១០ លានដុល្លារអាមេរិក ដោយក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានឯកភាពដ៏ខ្ពង់ខ្ពស់លើចំណារនៃរបាយការណ៍កិច្ចប្រជុំច្រលចេញចូលតែមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បញ្ហានេះ សម្តេចធិបតីក៏បានណែនាំឱ្យមានកិច្ចប្រជុំដាច់ដោយឡែកផងដែរ ពិនិត្យ ពិភាក្សា ជាពិសេសការលើកទឹកចិត្តនៅលើវិស័យ ពាក់ព័ន្ធ ដើម្បីជំរុញឱ្យដំណើរការទៅដោយរលូន។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប លើកឡើងថា ជុំវិញការផលិតអំបិល កម្ពុជាបានអនុវត្តតាម ស្តង់ដារល្អប្រសើរ ក្នុងនោះអំបិលរបស់កម្ពុជាក៏បាននាំចេញទៅក្រៅប្រទេសផងដែរ។ ដោយឡែកជុំវិញការបង្កើតរោងចក្រកែច្នៃអំបិល ក្នុងស្រុក លោកក៏បានសម្តែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះថា នៅពេលយើងមានរោងចក្រ កែច្នៃក្នុងស្រុក វានឹងស្រូបយកអំបិលទៅកែច្នៃ លើកកម្ពស់ដល់កសិករអ្នកផលិត និងការចូលរួមបង្កើតការងារជាដើម។
លោក ប៊ុន ណារិន បន្តថា ជុំវិញកាផលិតអំបិលរបស់កម្ពុជា នាប៉ុន្មានឆ្នាំមុន កសិកររបស់សមាគមធ្លាប់ផលិតអំបិលឡើង ដល់ប្រមាណក្នុងរង្វង់ ២០ម៉ឺនតោន ប៉ុន្តែនៅក្នុងឆ្នាំ២០២៦នេះ កសិករប្រមូលអំបិលបានប្រមាណ ៦ ទៅ ៧ ម៉ឺនតោនប៉ុណ្ណោះ នឹងរំពឹងថា នៅក្នុងឆ្នាំ២០២៧ កម្ពុជានឹងអាចប្រមូលអំបិលបានច្រើនជាងនេះ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធាន លើកឡើងផង ដែរថា ការបង្កើតឱ្យមានខ្សែច្រវាក់ផលិតកម្មក្នុងវិស័យអំបិល គឺមានភាពចាំបាច់ ក្នុងការស្តារឡើងវិញដូចជាង បង្កើតឃ្លាំងស្តុក ក៏ដូច ជាម៉ាស៊ីនកែច្នៃជាដើម ដើម្បីជំរុញការប្រកួតប្រជែងរបស់កម្ពុជា ដែលជាទំនិញយុទ្ធសាស្រ្តជំរុញដល់សន្តិសុខស្បៀងផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣