ព័ត៌មាន
សង្គមស៊ីវិល៖ ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺឆ្លុះបញ្ចាំងទិដ្ឋភាពដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា
ភ្នំពេញ៖ សង្គមស៊ីវិលបានបង្ហាញសុទិដ្ឋនិយមថា កម្ពុជាដែលជាប្រទេសមួយដែលធ្លាប់តែឆ្លងកាត់នៅភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាល ហើយឥឡូវកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ នាពេលខាងមុខនេះ គឺជាវឌ្ឍនភាពដ៏វិសេសវិសាល និងជាការឆ្លុះបញ្ចាំងទិដ្ឋភាពដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា។

លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករបានថ្លែងថា កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ គឺជាវឌ្ឍនភាពដ៏វិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់រងនៅសង្គ្រាមរ៉ាំរ៉ៃ និងបច្ចុប្បន្ននេះក៏ទទួលរងនៅការឈ្លានពានពីសំណាក់ភាគីថៃផងដែរ។ កាលណាបើនិយាយពីសភាសម្រាប់កម្ពុជា គឺជានីតិប្បញ្ញត្តិដែលសង្កត់ធ្ងន់ទៅលើអំពីបរិការច្បាប់នានាដែលពាក់ព័ន្ធមិនថាវិសាលភាពក្នុងប្រទេស ឬក៏តំបន់ និងសកលទេ។ ដូច្នេះហើយសន្និសីទនេះ គឺជាការឆ្លុះបញ្ចាំងទិដ្ឋភាពដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា។ ពីព្រោះកម្ពុជាធ្លាប់រងគ្រោះនៅសង្គ្រាមរ៉ាំរ៉ៃ និងស្គាល់ពីផលលំបាកនៃទុក្ខវេទនាទាំងឡាយនៃសង្គ្រាម ហេតុនេះកម្ពុជាឲ្យតម្លៃខ្ពស់ទៅលើសន្តិភាព វិបុលសុខ ភាពសុខដុមរមនារវាងរដ្ឋនិងរដ្ឋ។ នៅក្នុងមូលបទនៃសន្និសីទ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” គឺឆ្លុះបញ្ចាំងពីការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពនៃសង្គមទាំងអស់គ្នាជាអន្តរជាតិ។ សន្និសីទនេះ គឺសង្កត់ទៅលើការអនុវត្ត និងការគោរពច្បាប់ជាធរមានសម្រាប់ប្រទេសទាំងអស់នៅលើសកលលោកតែម្តង។ ជាក់ស្តែងកម្ពុជាបានអនុវត្តនៅច្បាប់នានាជាធរមានដូចជា UNCLOS និងសន្ធិសញ្ញាជាដើម គឺឆ្លុះបញ្ចាំងពីការគោរពច្បាប់របស់កម្ពុជាផងដដែរ។ ហើយកម្ពុជាយកប្រទេសទាំងអស់ធ្វើជាមិត្តរួមរស់ជាមួយគ្នាក្នុងសន្តិសហវិជ្ជមានជាមួយគ្នាផងដែរ។ នៅក្នុងបរិការនៅក្នុងតំបន់ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍ដែលថៃប្រើច្បាប់ព្រៃ គឺខុសពីច្បាប់មនុស្សជាតិ។ ហើយសន្និសីទនេះនឹងពាំនាំនៅតម្លៃខ្ពស់អំពីច្បាប់មនុស្សជាតិអំពីច្បាប់រដ្ឋនៅក្នុងវិសាលភាពក្នុងតំបន់ និងនៅក្នុងពិភពលោកទាំងមូល ដើម្បីធ្វើយ៉ាងណារួមគ្នាចាត់វិធានការ រួមគ្នាអូសទាញក្រុមប្រទេសណាដែលមិនគោរពច្បាប់មនុស្សជាតិ។
លោក ហេង ម៉េងលី បានបញ្ជាក់ថា ៖ “កម្ពុជាឲ្យតម្លៃខ្ពស់ទៅលើសន្តិភាពដែលបានខិតខំប្រឹងប្រែងស្វែងរកទម្រាំតែបានមកដល់ពេលបច្ចុប្បន្ននេះ។ ហើយប្រទេសដែលមិនស្រឡាញ់សន្តិភាពដូចជាថៃដែលបង្កជាទំនាស់ចង់ឲ្យតែមានសង្គ្រាមកើតឡើង នេះហើយជាបញ្ហាមិនគោរពច្បាប់អន្តរជាតិ មិនគោរពកិច្ចព្រមព្រៀងនានាជាដើម។ ហើយសង្ឃឹមថា សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងពាំនាំពាក្យពេជន៍ទាំងឡាយ និងខ្លឹមសារនៃសន្និសីទនេះ ដើម្បីផ្សព្វផ្សាយដល់បណ្តាប្រទេសលើសកលលោករួមគ្នាកសាងសន្តិភាព និងភាពសុខដុមរមនាជាមួយគ្នា និងរួមគ្នាថ្កោលទោសចំពោះប្រទេសទាំងឡាយណាដែលមិនគោរពច្បាប់ជាធរមាន ហើយជាពិសេសប្រទេសថៃដែលបានឈ្លានពានបូរណភាពទឹកដីកម្ពុជា”។
សូមជម្រាបថា កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ដោយមានបណ្តាមេដឹកនាំប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា នឹងអញ្ជើញមកចូលរួមសន្និសីទនេះ។ មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទដ៏មានសារសំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣