ព័ត៌មាន
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលជាដែនជម្រកធម្មជាតិដ៏សំខាន់បំផុតរបស់សត្វផ្សោតទន្លេមេគង្គ។
ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យ នៃសិក្ខាសាលាថ្នាក់តំបន់ ស្ដីពី «ការកំណត់អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» តាមរយៈបច្ចេកវិទ្យាទំនើប eDNA (Environmental DNA) ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ។
ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល និងអ្នកជំនាញពាក់ព័ន្ធ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញពី «ការប្តេជ្ញាចិត្តរួមគ្នា» យ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសតាមដងទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហាននៃការនាំយកបច្ចេកវិទ្យា eDNA មកអនុវត្តជាក់ស្តែង ដើម្បីសិក្សាស្រាវជ្រាវ ការពារជីវចម្រុះ និងថែរក្សាបរិស្ថានអេកូឡូស៊ីទន្លេមេគង្គឱ្យបានគង់វង្ស និងមានចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣