ព័ត៌មាន
ជំនួយស្បៀងអាហាររបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ត្រូវបានជូនដល់ដៃវីរកងទ័ពសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ
ព្រះវិហារ៖ ការលះបង់និងភាពក្លាហានរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ តែងតែទទួលបាននូវការគិតគូរ និងគាំទ្រយ៉ាងពេញទំហឹងពីសមរភូមិក្រោយជានិច្ច។ ជាក់ស្តែង នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងសហការី បាននាំយកស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ទៅប្រគល់ជូនដោយផ្ទាល់ដល់កងទ័ពសមរភូមិមុខ ចំនួន ២អង្គភាព ចំណុះឱ្យកងពលតូចអន្ដរាគមន៍លេខ៨ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។
នាឱកាសនោះ លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ជំនួយ និងអំណោយស្បៀងអាហារនាពេលនេះ គឺជាទឹកចិត្តដ៏សប្បុរស និងថ្លៃថ្លាបំផុតរបស់ លោកជំទាវ សុខា គងពិសី គីម រិទ្ធី តាមរយៈមន្ទីរព័ត៌មានខេត្តព្រះវិហារ។ លោកជំទាវក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំនៅជួរក្រោយ ជូនចំពោះវីរកងទ័ពទាំងអស់នៅជួរមុខ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែនឹកឃើញ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកងទ័ពគ្រប់ពេលវេលា។
ជាមួយគ្នានេះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏បានសម្តែងនូវការគោរពកោតសរសើរ និងបានជូនពរដល់វីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសគឺទទួលបានជ័យជំនះក្នុងគ្រប់សមរភូមិ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម នៃការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ជាការឆ្លើយតប តំណាងវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង ចំពោះការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ពីសមរភូមិក្រោយ។ លោកបានសង្កត់ធ្ងន់ថា អំណោយ និងវត្តមានផ្ទាល់នាពេលនេះ គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេង ធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តក្លាហាន និងរឹងមាំបន្ថែមទៀត។ ដើម្បីតបស្នងសងគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់សមរភូមិក្រោយ វីរកងទ័ពទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងឈរជើងការពារបូរណភាពទឹកដីនៃមាតុភូមិឱ្យបានគង់វង្ស និងប្តូរផ្តាច់ការពាររហូតដល់ដំណាក់កាលចុងក្រោយ។
សូមជម្រាបជូនថា អំណោយដែលបានឧបត្ថម្ភនាឱកាសនោះ សរុបរួមមាន ទឹកបរិសុទ្ធចំណុះ ១៥០០មល ចំនួន ៤០០យួរ (ស្មើនឹង ២០០កេស) ភេសជ្ជៈ V-Active ចំនួន ៥០កេស និងមីកញ្ចប់ចំនួន ២០០កេស រួមនិងអាហារស្រស់ៗរួមមាន សាច់គោ ៤០គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម សាច់មាន់ ៤០គីឡូក្រាម ព្រមទាំងបន្លែស្រស់ៗចំនួន ៣មុខ ដោយក្នុងមួយមុខៗមានទម្ងន់ ១០គីឡូក្រាម។















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣