ព័ត៌មាន
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងបញ្ចប់ក្របខណ្ឌមន្ត្រីណាដែលធ្វើឱ្យមានការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប មុនការប្រកាសលទ្ធផលជាផ្លូវការ។ ការព្រមានធ្ងន់ៗបែបនេះ កើតឡើងក្រោយមានហេតុការណ៍បង្ហោះវិញ្ញាសាប្រឡង ក្រោយបញ្ចប់ការប្រឡងបាក់ឌុបកាលពីឆ្នាំមុន។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងឱកាសសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការប្រឡងបាក់ឌុប នៅថ្ងៃ ៦សីហា នេះ បានបង្ហាញអារម្មណ៍ សោកស្ដាយជាខ្លាំង ចំពោះការដែលមានបែកធ្លាយវិញ្ញាសា ក្រោយការប្រឡងបានបញ្ចប់ភ្លាមៗ កាលពីឆ្នាំមុន។ បទពិសោធន៍មួយនេះ ក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ចំពោះបុគ្គលដែលល្មើស ចំពោះការហាមប្រាមមួយនេះ។
ជាវិធានការ គឺក្រសួងនឹងដាក់ពិន័យ និងអាចឈានដល់ការបញ្ចប់ក្របខណ្ឌ ករណីមានការល្មើសបញ្ចេញវិញ្ញាសាប្រឡង មុនការប្រកាសលទ្ធផលជាផ្លូវការ។ ក្រសួងមិនមានករណីលើកលែង ចំពោះការល្មើសនេះនោះទេ។
ជាការរឹតបន្តឹងបន្ថែម ពិសេសក្នុងការគ្រប់គ្រងភាពមិនប្រក្រតី ការពារការបែកធ្លាយវិញ្ញាសា និងដើម្បីធានាយុត្តិធម៌ សម្រាប់បេក្ខជនប្រឡងគ្រប់រូប នៅក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ គឺនឹងមានវត្តមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍តាំងពីដំណាកាល បោះពុម្ពនិងវេចខ្ចប់វិញ្ញាសា រហូតដល់ដំណាក់កាលប្រកាសលទ្ធផលផ្លូវការ។
ការប្រឡងបាក់ឌុប នៅក្នុងឆ្នាំ ២០២៦នេះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ១០ ថ្ងៃទី ១១ សីហា។ ការប្រកាសលទ្ធផលគ្រោងធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា សម្រាប់គ្រប់មណ្ឌលប្រឡងទូទាំងប្រទេស។ ការប្រឡងនេះ ក្រសួងអប់រំ នៅតែរក្សាគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ចេះគឺជាប់។
អត្ថបទ៖គឹមហុក

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣