ព័ត៌មាន
អ្នកវិភាគនិងពលរដ្ឋ៖ សារទុក្ខរបស់កម្ពុជាក្រោមការឈ្លានពានពីថៃ កំពុងទទួលបានសំឡេងបន្ទរពីអន្តរជាតិ
តាមរយៈយុទ្ធសាស្រ្តការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យសហគមន៍អន្តរជាតិដឹងកាន់តែច្បាស់ពីបច្ចាមិត្តថៃបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កាលពីឆ្នាំ២០២៥។ ជាមួយគ្នានេះ អ្នកវិភាគ និងប្រជាពលរដ្ឋមានសុទិដ្ឋិនិយមចំពោះយុទ្ធសាស្រ្តនេះ នឹងនាំឱ្យទាំងពីរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។

បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យថា «ជាការពិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ជម្រើសការទូត និងច្បាប់អន្តរជាតិ សល់តែមួយភាគរយ ក៏ត្រូវតែធ្វើដែរ ដោយឥលូវ ជម្រើសនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយថ្មីៗនេះ អ្នកការទូត អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់UN និងតារាល្បីលំដាប់អន្តរជាតិជាដើមនោះ បានដឹងពីទង្វើរបស់ប្រទេសថៃឈ្លានពានកម្ពុជា ហើយជម្រើសការទូត និងច្បាប់អន្តរជាតិពីការបង្ហូរឈាមនៅលេណដ្ឋានមកជាជម្រើសដែលមិនឱ្យមានការខូចខាតបន្តទៀត ពីព្រោះប្រទេសថៃមិនស្តាយស្រណោះអាយុជីវិតពលរដ្ឋស្លូតត្រង់ បេតិកភណ្ឌជាតិ និងពិភពលោក»។ បណ្ឌិត យង់ ពៅបន្តថា «ខ្ញុំជំរុញដល់រាជរដ្ឋាភិបាលបន្តប្រើប្រាស់យុទ្ធសាស្រ្តការទូត និងច្បាប់អន្តរជាតិនេះ ឱ្យកាន់តែសកម្ម ឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីស្វែងរកស្ថេរភាព សន្តិភាពព្រំដែននៃប្រទេសទាំងពីរឡើងវិញ»។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងដែរថា «ក្នុងនាមប្រជាពលរដ្ឋ ខ្ញុំយល់ឃើញបីចំណុច រួមមានទី១.ខ្ញុំជឿជាក់ និងគាំទ្រមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារត្រឡប់មកវិញទឹកដីដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ ទី២.រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសវិធីសាស្រ្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកទៅលើសន្ធិសញ្ញាបារាំងសៀម និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបញ្ចៀសនៃការប្រើប្រាស់កម្លាំងដែលអាចប៉ះពាល់អាយុជីវិតរបស់យោធា និងប្រជាជនស្លូតត្រង់រស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទី៣.ខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានភាពឈ្លាសវៃក្នុងការដោះស្រាយជម្លោះព្រំដែនតាមរយៈការទូត និងច្បាប់អន្តរជាតិ»។

ចាប់តាំងពីប្រទេសថៃឈ្លានពានប្រទេសកម្ពុជា ចំនួនពីរលើក កាលពីឆ្នាំ២០២៥មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ភ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈយុទ្ធសាស្រ្តការទូត និងច្បាប់អន្តរជាតិ។ ជាលទ្ធផលនៃយុទ្ធសាស្រ្តការទូត នៅអំឡុងឆ្នាំ២០២៦នេះ មានសារព័ត៌មានអន្តរជាតិល្បីៗ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត មានជាអាទិ៍៖សារព័ត៌មាន Le monde របស់ប្រទេសបារាំង ទូរទស្សន៍DWរបស់អាល្លឺម៉ង អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់UN សភាប្រើភាសាបាំង APF និងអង្គការយូណេស្កូជាដើមនោះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាពិតជារងផលប៉ះពាល់ដោយសារប្រទេសថៃបង្កសង្គ្រាម៕អត្ថបទ៖ទូច សោភ័ណ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣