ព័ត៌មាន
នាយកវិទ្យាល័យ៖ ការលើកទឹកចិត្តសាលាចំពោះសិស្សជាប់និទ្ទេសA ច្រើនជាការផ្ដល់កិត្តិយសជូនគ្រូ
នាយកវិទ្យាល័យ លើកឡើងថា គោលការណ៍បន្តផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត និងដាក់ជាសាលាគំរូ សម្រាប់សាលាដែលមានសិស្សប្រឡងជាប់និទ្ទេស A ច្រើនជាងគេ គឺជាការផ្ដល់កម្លាំងចិត្ត និងកិត្តិយសដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្ស។
លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ថា គោលការណ៍ ដែលរដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា សាលាដេលមានសិស្សប្រឡងជាប់និទ្ទេស A ច្រើនជាងគេ និងសាលាមានអត្រាសិស្សជាប់ច្រើន នឹងទទួលបានប្រាក់រង្វាន់លើទឹកចិត្ត និងដាក់ជាសាលាគំរូ គឺការលើកទឹកចិត្ត និងផ្ដល់កិត្តិយសជូនលោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀន។ សម្រាប់សាលារបស់លោក ដែលជាប់លេខមួយ នៅក្នុងខេត្តកណ្ដាល និងលេខ ២ នៅទូទាំងប្រទេស មានសិស្សប្រឡងជាប់និទ្ទេស A ច្រើនកាលពីឆ្នាំ២០២៥ សង្ឃឹមថា ឆ្នាំនេះ សិស្សរបស់លោកនឹងខិតខំប្រឡងយកនិទ្ទេសល្អបានច្រើនជាងឆ្នាំមុន។
សូមរំឭកជូនថា កាលពីឆ្នាំ២០២៥ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សិស្សប្រឡងជាប់ជាង ១២ម៉ឺននាក់ ក្នុងចំណោមបេក្ខជនសរុបជាង ១៤ម៉ឺននាក់។ ហើយសិស្សជាប់និទ្ទេស A មានចំនួន ៣,០០៣នាក់ រាជធានីភ្នំពេញឈរនៅលំដាប់ទី១ ខេត្តកណ្ដាល លេខ២ និងខេត្តសៀមរាប នៅលេខរៀងទី៣។ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅថ្ងៃទី១០ និងទី១១ ខែសីហា។ នៅក្នុងសម័យប្រឡងឆ្នាំនេះ មានបេក្ខជនជាង ១៥ម៉ឺននាក់។ ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅ ដោយបន្តអនុវត្តម៉ឺងម៉ាត់ គោលការណ៍គ្រឹះទាំង៤ ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលអាចទទួលយកបាន ឬ អ្នកចេះគឺជាប់។ ពាក់ព័ន្ធដំណើរការប្រឡងនេះ រដ្ឋមន្រ្ដីក្រសួងអប់រំ បញ្ជាក់ថា កំណែទម្រង់ការឡងកំពុងធ្វើឱ្យគុណភាពអប់រំនៅកម្ពុជា កាន់តែប្រសើរ៕ អត្ថបទ៖ លៀ ស៊ីណា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣