ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងធនធានទឹក អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការបើកដំណើរការគម្រោងកសាងផែនការមេអាងទន្លេដែលមាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការបើកដំណើរការគម្រោងកសាងផែនការមេអាងទន្លេដែលមានភាពធន់នៅកម្ពុជា-ដំណាក់កាលទី១(CRRBM_Phase1) នៅសណ្ឋាគារសាន់&មូនរីវើសាយ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។
សូមជម្រាបថា គម្រោងកសាងផែនការមេអាងទន្លេដែលមានភាពធន់នៅកម្ពុជា បានអនុវត្តក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមអាងទន្លេដែលមានភាពធន់។ គម្រោងនេះនឹងធ្វើការវាយតម្លៃរយៈពេលវែងលើសន្ដិសុខទឹកនិងការគ្រប់គ្រងអាងទន្លេដោយពិនិត្យមើលបញ្ហាប្រឈមបច្ចុប្បន្ននិងទៅអនាគត ស្វែងរកហានិភ័យពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងបង្កើតកម្មវិធី និងដំណោះស្រាយដែលអាចអនុវត្តបាន ដើម្បីពង្រឹងគោលនយោបាយ ក្របខណ្ឌ ស្ថាប័ន សមត្ថភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ហើយដែលនៅដំណាក់កាលទី១នេះ ការងារគឺផ្ដោតលើបណ្ដុំអាងទន្លេមេ(ស្ទឹង)ចំនួន១១ នៃបឹងទន្លេសាប។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំផែនការមេអាងទន្លេ គឺផ្តល់ឱកាសឱ្យយើងយល់ដឹងស៊ីជម្រៅលើអាងទន្លេទាំងមូល មើលឃើញពីសក្តានុពលធនធានទឹក តម្រូវការនាពេលអនាគត ទិដ្ឋភាពបរិស្ថាន និងទំហំវិនិយោគ មុនពេលការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះជាជំហានដ៏មានសារៈសំខាន់ដែលនឹងផ្ដល់ជូនរាជរដ្ឋាភិបាលនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀបចំផែនការគ្រប់គ្រង និងផែនការវិនិយោគសម្រាប់អាងទន្លេនីមួយៗនាពេលអនាគត។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពបើកចំហក្នុងដំណើរការនេះ ព្រមទាំងចូលរួមចែករំលែកបទពិសោធន៍ លើកឡើងពីក្តីកង្វល់ និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ប្រកបដោយស្មារតីស្ថាបនា ដើម្បីជួយពង្រឹងផែនការមេចុងក្រោយឱ្យកាន់តែមានភាពរឹងមាំ មានភាពប្រាកដនិយម អាចអនុវត្តបាន ហើយឆ្លើយតបបានយ៉ាងពិតប្រាកដទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣