ព័ត៌មាន
វិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
(ព្រះសីហនុ)៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្ដភាពកម្ពុជា-ចិនខេត្ដព្រះសីហនុ (PCCFPI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ១ ៨៦០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បើតាមវិទ្យាស្ថាន PCCFPI បានឲ្យដឹងថា វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ទៅលើមុខជំនាញចំនួន ១១ រួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្តាញបំពង់ទឹក, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការថែទាំ និងជួសជុលកាំមេរ៉ាសុវត្ថិភាព, ការថែទាំនិងជួសជុលបរិក្ខារអេឡិចត្រូនិក, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ និងការកែច្នៃបន្លែ និងផ្លែឈើ។
ជំនាញទាំងនេះត្រូវបានជ្រើសរើស ដោយសារមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារបច្ចុប្បន្ន ជាពិសេសនៅខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស។ វាជួយឱ្យសិក្ខាកាមងាយស្រួលក្នុងការរកការងារធ្វើ បង្កើនប្រាក់ចំណូល និងអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន។
សិក្ខាកាមដែលចាប់អារម្មណ៍ចុះឈ្មោះចូលរៀន អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុងមួយវគ្គ (ចំពោះអ្នកមានប័ណ្ណសមធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរងហានិភ័យដែលមានសុពលភាព ), ការអនុវត្ដជាក់ស្ដែងជាមួយឧបករណ៍ទំនើប, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុនជាដៃគូរ។
ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយអាចទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ២៦១ ២៤២/ ០១៦ ៦៣៣ ៣៦៧/ ០៩៨ ៧៧៧ ៨០៧/ ០១០ ២៦៩ ៩៥២ ឬអញ្ជើញទៅវិទ្យាស្ថាន PCCFPI ដែលមានអាសយដ្ឋាន ភូមិពូធឿន សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្ដព្រះសីហនុ។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣