ព័ត៌មាន
តំណាងស្ថានទូតកម្ពុជាបានចូលរួមកិច្ចគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) លើកទី ៣៣០
លោក សុខ ធា អគ្គទីប្រឹក្សា និងជាតំណាងរបស់ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) លើកទី ៣៣០ នៅសណ្ឋាគារ RIHGA Royal ខេត្តហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងដោយឯកឧត្តម ONG Eng Chuan ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសជប៉ុន ក្នុងនាមជាប្រធានឆ្លាស់វេននៃ ACT ដោយមានការគាំទ្រសហការជាមួយសមាគមហ៊ីរ៉ូស៊ីម៉ា-អាស៊ាន (Hiroshima-ASEAN Association-HAA)។
កិច្ចប្រជុំ ACT លើកទី៣៣០ បានពិភាក្សាផ្តោតលើការវិវត្តន៍ស្ថានការណ៍ថ្មីៗក្នុងប្រទេសជប៉ុន និងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ នៅប្រទេសហ្វីលីពីន ការធ្វើបទបង្ហាញដោយលោកស្រី Komatsu Setsuko ប្រធានសមាគម HAA ការធ្វើបទបង្ហាញអំពីនិស្សិតពីតំបន់អាស៊ីអាស៊ីអាគ្នេយ៍ដែលបានប៉ះពាល់ពីការទម្លាក់គ្រាប់បែកបរមាណូដោយលោក Yoshifumi Ishida, Director of Hiroshima Peace Memorial Museum និងកម្មវិធីពិសារអាហារថ្ងៃត្រង់ដែលបានរៀបចំដោយសមាគម HAA ដើម្បីផ្តល់ឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងចំណោមអ្នកចូលរួម រួមមាន សមាជិកសភាជប៉ុន អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន អាជ្ញាធរខេត្តហ៊ីរ៉ូស៊ីម៉ា ក្រុមហ៊ុនជប៉ុន និងនិស្សិត។




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣