ព័ត៌មាន
អតីតសិស្សនិទ្ទេស A៖ ការជ្រើសរើសរៀនជំនាញ IT ក្នុងវិស័យ TVET គឺជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីចាប់យកឱកាសការងារតាមយុគសម័យឌីជីថល
(ភ្នំពេញ)៖ យុវជន វុន សុខលាភ បានប្រែក្លាយខ្លួនពីសិស្សម្នាក់រៀនមិនសូវពូកែ រហូតក្លាយជាសិស្សពូកែ និងទទួលនិទ្ទេស A ដែលមកចាប់យកជំនាញ«ព័ត៌មានវិទ្យា» នៅក្នុងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) តាមរយៈការសិក្សាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីត្រៀមខ្លួនចូលរួមក្នុងកម្លាំងពលកម្មផ្នែកឌីជីថលនៅកម្ពុជា។
កន្លងមក យុវជនរូបនេះជាសិស្សដែលរៀនមិនសូវពូកែ និងមានចំណុចខ្សោយជាច្រើន ប៉ុន្ដែនៅពេលចាប់ផ្ដើមចូលរៀនត្រឹមថ្នាក់ទី១២ លោកក៏បានផ្លាស់ប្ដូរការគិត និងបង្កើនខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាទីគាប់ចិត្ដ និងទទួលនិទ្ទេស A។
យុវជន សុខលាភ បាននិយាយថា៖«គ្រួសារខ្ញុំក៏អត់នឹកស្មានដល់ថា ខ្ញុំប្រឡងទទួលបាននិទ្ទេស A នេះដែរ ព្រោះពួកគាត់ឃើញខ្ញុំរៀនអត់ពូកែតាំងពីដើម»។
បន្ទាប់ពីប្រឡងបាក់ឌុបចប់ យុវជនរូបនេះ ក៏បានសម្រេចចិត្ដស្វែងរកព័ត៌មានបន្ថែមទាក់ទង និងជំនាញ IT និងគ្រឹះស្ថានបណ្ដុះបណ្ដាល ដោយសារតែខ្លួនជាមនុស្សស្រឡាញ់ខាងបច្ចេកទេស ហើយមើលឃើញថា ក្នុងសម័យបច្ចុប្បន្ន គឺជាសម័យដែលឆ្ពោះទៅរឌីជីថល ដូចនេះជំនាញIT នេះជាជម្រើសដ៏សកសមសម្រាប់ទីផ្សារការងារកម្ពុជា។ បន្ថែមពីលើសនេះ យុវជនរូបនេះក៏បានចាប់អារម្មណ៍ទៅលើវិទ្យាស្ថាន NTTI ដោយសារតែក្នុងបន្ទប់មានឧបករណ៍ទំនើបៗ មានបន្ទាប់ពិសោធន័សម្រាប់ឲ្យសិស្សានុសិស្សអនុវត្ដផ្ទាល់។
យុវជន សុខលាភ បានលើកឡើងថា៖«ការរើសជំនាញនៅ TVET ជាជម្រើសមួយដ៏ល្អសម្រាប់ខ្ញុំ ដោយសារខ្ញុំចូលរៀនផ្ទាល់ លោកគ្រូ អ្នកគ្រូ ខិតខំព្យាយាមបង្រៀន មិនថាទាំងទ្រឹស្ដី និងអនុវត្ត គឺទន្ទឹមគ្នាសឹងថាពេលខ្លះអនុវត្តច្រើនជាងទ្រឹស្ដីទៀត»។
បន្ថែមពីលើនេះ TVET មានដៃគូសហការច្រើន ដែលងាយស្រួលឲ្យសិស្សក្នុងការរកការងារ ឬហាត់ការងារ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែរីកចម្រើន ហើយខាងសាលាក៏មានការជួយរៀបចំជួយធ្វើ CV ឬរៀបចំផ្សេងៗ និងណែនាំយើងមុនពេលទៅពាក្យាការងា។
ជាមួយគ្នានេះ អតីតសិស្សនិទ្ទេស A រូបនេះក៏បានចែករំលែកបីគន្លឹះសំខាន់ៗក្នុងត្រៀមខ្លួនប្រឡងរួមមាន ទី១ កុំដាក់សម្ពាធខ្លួនឯងពេក, ទី២ ប្រឹងអនុវត្តលំហាត់ និងមេរៀនឲ្យបានច្រើន និងទី៣ ត្រូវមានគោលដៅថា ខ្លួនឯងប្រឡងចង់បានអី្វ។
យុវជន វុន សុខលាភ ក៏បានលើកទឹកចិត្ដប្អូនៗមកចុះឈ្មោះរៀនជំនាញនៅក្នុង TVET ឲ្យបានច្រើន ដោយសារនៅទីនេះ លោកគ្រូ អ្នកគ្រូ សុទ្ធមានវិជ្ជាជីវៈច្បាស់លាស់ ឧបករណ៍ប្រើប្រាស់សម្រាប់អនុវត្តទំនើបៗ និងជំនាញដែលឆ្លើយតបតាមតម្រូវការងារទីផ្សារការងារបច្ចុប្បន្ន៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣