ព័ត៌មាន
សមាជិក ប.ស.ស. សាទរចំពោះម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិជួយកាត់បន្ថយការរង់ចាំ
ប្រជាពលរដ្ឋដែលជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញក្តីសប្បាយរីករាយ និងសាទរចំពោះការដាក់ឱ្យដំណើរការ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) ដោយសារជួយកាត់បន្ថយពេលវេលារង់ចាំយូរ និងកាត់បន្ថយការកក់ស្ទះនៅពេលទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ។
ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាជំហានដោះស្រាយដ៏មានប្រសិទ្ធភាពមួយរបស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិត និងមន្រ្តីរាជការ។ ពីមុនសមាជិក ប.ស.ស. ចំណាយពេលតម្រង់ជួររង់ចាំបញ្ជរពិនិត្យឯកសារ ដែលជារឿយៗបង្ករឱ្យមានការកក់ស្ទះយ៉ាងខ្លាំង នៅពេលមានអ្នកជំងឺមកច្រើនក្នុងពេលតែមួយ។
ប៉ុន្តែនៅពេលនេះ តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិខាងលើនេះ សមាជិកម្នាក់ៗចំណាយពេលខ្លីជាងមុនប៉ុណ្ណោះ ក្នុងការបញ្ជាក់អត្តសញ្ញាណ ដើម្បីទទួលបានសេវាព្យាបាល។ ក្រៅពីចំណេញពេលវេលា ឧបករណ៍នេះក៏ជួយកាត់បន្ថយការិយាធិបតេយ្យ និងបង្កើនតម្លាភាពក្នុងការផ្តល់សេវាសុខាភិបាលផងដែរ។
ក្រុមប្រជាពលរដ្ឋដែលបានប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិនេះ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា ពិតជាសប្បាយចិត្តណាស់ ខណៈពីមុនមកនៅពេលមកមន្ទីរពេទ្យម្តងៗគឺរង់ចាំយូរ ប៉ុន្តែឥឡូវមានម៉ាស៊ីននេះ គ្រាន់តែដាក់កាតភ្លាម ចេញទិន្នន័យភ្លែត មិនបាច់ចាំយូរដូចមុនទេនោះទេ ពោលគឺងាយស្រួលមែនទែន។
ទាក់ទិននិងម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិនេះ លោក ម៉េង សុភក្តី ប្រធានក្រុមភ្នាក់ងារមន្ទីរពេទ្យថ្នាក់ជាតិ បានបញ្ជាក់ឱ្យដឹងថា នេះគឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសេវាសាធារណៈរបស់ ប.ស.ស. ដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាពជាងមុន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានបន្ថែមថា បេឡាជាតិសន្តិសុខសង្គម នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រីក និងអភិវឌ្ឍប្រព័ន្ធឌីជីថលបែបនេះបន្ថែមទៀត ដើម្បីធានាថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានសេវាគាំពារសង្គមប្រកបដោយគុណភាព ទាន់ចិត្ត និងមានប្រសិទ្ធភាពខ្ពស។
បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ទីតាំង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់សមាជិក ប.ស.ស. នៅពេលមកប្រើប្រាស់សេវាកម្មនៅតាមមន្ទីរពេទ្យ។ សូមជំរាបជូនទៀតថា ទីតាំងទាំង១៤នេះ រួមមាននៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិតេជោសន្តិភាព, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យព្រះកេតុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម, វិទ្យាស្ថានជាតិសុខភាពសាធារណៈ, មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក, មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ