ព័ត៌មាន
NEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវីវៈ សហការជាមួយគម្រោង AVT-Germany បានរៀបចំសិក្ខាសាលាលើកទីមួយស្តីពី «ការផ្សព្វផ្សាយព័ត៌មានពីវិស័យមេកានិចយានយន្ត និងអគ្គិសនី»ដល់មន្រ្តីផ្តល់ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារ និងវិជា្ជជីវៈ NEA។
ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងក្រោយចប់សិក្ខាសាលា កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានពីវិស័យមេកានិចយានយន្ត និងអគ្គិសនីដល់មន្ត្រីជំនាញរបស់ NEA ដើម្បីបង្កើនចំណេះដឹងឱ្យបានកាន់តែទូលំទូលាយក្នុងការផ្តល់ប្រឹក្សាយោបល់បន្តដល់សាធារណៈជនជាពិសេសសម្រាប់សិស្ស-និស្សិត តាមរយៈមន្ត្រីផ្តល់ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារ និងវិជ្ជាជីវៈ។
សូមជម្រាបថា សិក្ខាសាលានេះគ្រោងនឹងរៀបចំនួន ៣លើកផ្សេងៗពីគ្នាក្នុងនោះលើកទី១នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ លើកទី២នៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២៦ និងលើកទី៤ នៅថ្ងៃទី១៤ ខែសីហា ឆ្នំា២០២៦ ដែលមានសិក្ខាកាមជាមន្ត្រីប្រឹក្សាយោបល់ចូលរួមសរុបប្រមាណ៧០នាក់។ នឹងមានការគាំទ្រទាំងស្រុងពីគម្រោង AVT-Germany របស់ប្រទេសអាឡឺម៉ង៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣