ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចធិបតី
តាកែវ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន ២ខ្នង នៅសាលាបឋមសិក្សាសំរោង ក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
អគារសិក្សាថ្មីទាំងនេះ គឺជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី សហគមន៍ខ្មែរ-ឥស្លាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ៤០០នាក់។
នៅក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងឆមាសទី១ ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកពីប្រវត្តិរបស់សាលាបឋមសិក្សាសំរោង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ មកម៉្លេះ។
ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់គណៈកម្មការសាងសង់ ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានជួយជ្រោមជ្រែងរហូតលេចចេញជាសមិទ្ធផលនេះឡើង។
ឯកឧត្តមបានស្នើឱ្យមានការថែទាំអគារសិក្សាថ្មី ដែលទើបទទួលបាននេះ ដើម្បីធានាដល់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូលហើយត្រូវបន្តពង្រឹងការគ្រប់គ្រង សាលារៀន ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពរឹងមាំ ដើម្បីធានាបាននូវការផ្តល់សេវាអប់រំមូលដ្ឋានប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងការរីកចម្រើននៃសង្គមជាតិ។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣