ព័ត៌មាន
បេក្ខជនមកពិនិត្យលេខបន្ទប់ លេខតុ មុនការប្រឡងបាកើឌុបចាប់ផ្ដើមទី ១០សីហា ស្អែកនេះ
បេក្ខជនប្រឡងបាក់ឌុប តាមមណ្ឌលប្រឡងនីមួយៗ បានមកពិនិត្យលេខបន្ទប់ លេខតុ សម្រាប់ការប្រឡងដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១០ ទី ១១ សីហា ខាងមុខនេះ។ ការពិនិត្យលេខបន្ទប់ លេខតុ នៅមណ្ឌលប្រឡងដោយផ្ទាល់នេះ ជាភាពចាំបាច់ ព្រោះក្រសួងអប់រំ ពុំបានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេ។
នៅព្រឹកថ្ងៃទី ៩សីហា ឆ្នាំ ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុបគ្រប់រូប បានមកពិនិត្យលេខតុ លេខបន្ទប់ប្រឡងរបស់ខ្លួន នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។ ការមកពិនិត្យលេខបន្ទប់ លេខតុ នេះ ជាភាពចាំបាច់សម្រាប់បេក្ខជនប្រឡងគ្រប់រូប ដែលផ្ដល់ជាភាពងាយស្រួល មិនពិបាកស្វែងរកបន្ទប់ប្រឡងនៅថ្ងៃប្រឡងជាក់ស្ដែង។
ការមកពិនិត្យលេខបន្ទប់ លេខតុ នេះ មណ្ឌលប្រឡងនីមួយៗ ក៏បានប្រកាសពីការហាមប្រាមជាចាំបាច់មួយចំនួន។ ការហាមប្រាម ដែលតម្រូវឱ្យបេក្ខជនប្រឡងអនុវត្តជាចាំបាច់ ការល្មើសគឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។
សម្រាប់បេក្ខនារី ២រូប ដែលនឹងប្រឡង នៅមណ្ឌលវិទ្យាល័យច្បារអំពៅ បានលើកឡើងថា គិតត្រឹមពេលនេះ គឺពួកគាត់បានត្រៀមខ្លួនរួចរាល់។ ពួកគាត់បានត្រៀម ខិតខំរៀនសូត្រ តាំងពីដើមឆ្នាំ មកម្លេះ ហើយពួកគេដាក់គោលដៅយកនិទ្ទេស A ថែមទៀតផង។ ជាយុវជន ជាអ្នកបន្តវេន ពួកគេក៏បានប្ដេជ្ញាបនរឹងប្រែងរៀនសូត្រ ដើម្បីការរីកចម្រើនរបស់ជាតិផងដែរ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៦នេះ ប្រព្រឹត្តិទៅរយ:ពេល ២ថ្ងៃ គឺថ្ងៃទី ១០ និងទី ១១ សីហា។
ការប្រឡងនេះ ក្រសួងអប់រំ នៅតែរក្សាគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ចេះគឺជាប់។
អត្ថបទ.គឹមហុក





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣