ព័ត៌មាន
ឯកឧត្តម គន់ គីម នឹងលើកគម្រោងជួយជួសជុលផ្ទះអតីតយុទ្ធជនទ្រុឌទ្រោម ក្នុងខេត្តរតនគិរី
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ រដ្ឋបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យផ្ទះអតីតយុទ្ធជន និងនិវត្តជន ស្ថិតក្នុងដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបានសម្រេចប្រមាណ៥ពាន់ហិកតា សម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមពិនិត្យជាក់ស្តែង រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ផ្ទះរបស់អតីតយុទ្ធជនមានសភាពទ្រុឌទ្រោម ខូចខាតជាច្រើនមិនអាចរស់នៅបាន និងខ្វះខាតផ្លូវធ្វើដំណើរ អគ្គិសនីប្រើប្រាស់ និងសាលារៀនជាដើម។
ក្នុងនាម អគ្គលេខាធិការសមាគម ឯកឧត្តម គន់ គីម នឹងធ្វើការពិនិត្យឡើងវិញចំពោះបញ្ហានេះ ដោយលើកជាគម្រោងជួសជុល ដើម្បីឱ្យបងប្អូនអតីតយុទ្ធជនស្នាក់នៅសមរម្យ និងមានលក្ខណៈល្អប្រសើរជាងមុន។
លើសពីនេះ ឯកឧត្តម គន់ គីម នឹងស្នើក្រសួងពាក់ព័ន្ធ ពិនិត្យលទ្ធភាពជួយដោះស្រាយទៅតាមជំនាញរបស់ខ្លួន ជាពិសេសនឹងកំណត់អតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះផ្សេងទៀតក្នុងខេត្តរតនគិរីបានទទួលផ្ទះស្នាក់នៅ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារតាមខ្នងផ្ទះ និងសូមបងប្អូនអតីតយុទ្ធជនមេត្តាយោគយល់ចំពោះបញ្ហាចន្លោះប្រហោង ដោយនាពេលខាងមុខ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងខិតខំប្រឹងប្រែងជួយដោះស្រាយបញ្ហាចំពោះមុខក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម គន់ គីម បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងផ្តល់អនុសាសន៍អំពីការគីតគូរដល់សុខទុក្ខ និងការលើកស្ទួយជីវភាពរស់នៅជាបន្តបន្ទាប់៕

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣