ព័ត៌មាន
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
កំពង់ឆ្នាំង ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះ បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលរៀងៗខ្លួន ខ្លះក៏បានរកកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងពេលប្រឡងផងដែរ។
សូមបញ្ជាក់ថា : ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅស្វៃរិន បំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំងបានចែកចេញជា៨មណ្ឌល គឺនៅក្រុងកំពង់ឆ្នាំង៤មណ្ឌល និងស្រុករលាប្អៀរ៤មណ្ឌល។ ដោយឡែកយុវជន សសយក ខេត្តកំពង់ឆ្នាំងបានសហការជាមួយអាជ្ញាធរខេត្តក្រុងស្រុក មន្ទីរអប់រំ និងកងកម្លាំងចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយខាងក្រៅមណ្ឌល និងរៀបចំទីតាំងផ្ញើកង់ម៉ូតូ ចែកទឹកបរិសុទ្ធ ភេសជ្ជ:ជូនបេក្ខជនដោយឥតគិតថ្លៃនៅតាមមណ្ឌលប្រឡងទាំង៨។
នៅថ្ងៃទី០៨-០៩ ខែសីហា ឆ្នាំ២០២៦នេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលតាមមណ្ឌលប្រឡងពាក់ព័ន្ធនឹងអនាម័យ និងបរិស្ថានតាមមណ្ឌលទាំង៨ និងកន្លែងស្នាក់នៅរបស់បេក្ខជនមកពីតាមស្រុក និងអំពាវនាវអោយក្មួយៗជាបេក្ខជនត្រូវយកចិត្តទុកដាក់ពីសុខភាព៕ កាំង ហុងវាស្នា










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣