ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃព្រឹកទី១០ ខែសីហា ឆ្នាំ២០២៦នេះ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ។
ក្នុងឱកាសកាត់វិញ្ញាសាប្រឡង ឯកឧត្តមអភិបាលខេត្ត បានប្រាប់ដល់បេក្ខជនប្រឡងទាំងអស់ថា រង្វាន់កំពុងរង់ចាំអ្នកជាប់និទ្ទេសA ។ ដូច្នេះ ចូរខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងកុំអនុវត្តផ្ទុយពីបទបញ្ញត្តិ និងបទបញ្ជារបស់ក្រសួងអប់រំ យុវជន និងកីឡា។ រាល់មុខវិជ្ជានៃវិញ្ញាសារប្រឡងត្រូវតែពិនិត្យឱ្យច្បាស់ ហើយធ្វើឱ្យត្រូវ ដើម្បីបានជាប់ក្នុងការប្រឡងនេះ ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្នុងដំណាក់កាលនេះមានតែខ្លួនទីពឹងខ្លួនទេ មិនមាននរណាម្នាក់អាចជួយបានឡើយ ហើយបើចេះគឺជាប់ ។ មួយវិញទៀតបេក្ខជនត្រូវចាំថា កាលពីឆ្នាំកន្លងទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការគិតគូ និងយកចិត្តទុកដាក់ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ បានផ្តល់រង្វាន់លើកទឹកចិត្តជាកុំព្យូទ័រជាង ៧០គ្រឿង ទៅដល់បេក្ខជនដែលប្រឡងជាប់ ហើយដណ្តើមបាននិទ្ទេសA ។ ដូច្នេះការប្រឡងឆ្នាំនេះ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ រំពឹងថា និងមានអ្នកជាប់ច្រើន ហើយទទួលបាននិទ្ទេសAលើសពីឆ្នាំមុនៗ ។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ស្ពឺ ក្នុងថ្ងៃទីមួយ នៃសម័យប្រឡង មន្ទីរបានរៀបចំមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ដែលមានចំនួន ២៤៥បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន២មណ្ឌល ស្មើនិង៤០បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម១១មណ្ឌលស្មើនិង២០៥បន្ទប់ ។
លោកបានបន្ថែមថា បេក្ខជនប្រឡង មានចំនួន ៦ ០៨៨នាក់ (ស្រី៣ ៤៦៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៥ ១២២នាក់ (ស្រី ២ ៨៥២នាក់) ហើយក្នុងចំណោមបេក្ខជនទាំងអស់ មានបេក្ខជនប្រឡងភាសាអង់គ្លេសចំនួន ៦ ០២៥នាក់ (ស្រី ៣ ៤៣៤នាក់) និងបេក្ខជនប្រឡងភាសាបារាំងចំនួន ៦៣នាក់ (ស្រី ៣៤នាក់) ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣