ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី និងអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្នុងឱកាសដ៏សំខាន់នេះ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមបើកហឹបវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។
ការបើកហឹបវិញ្ញាសានេះត្រូវបានធ្វើឡើងដោយមានការចូលរួមសង្កេតការណ៍ផ្ទាល់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គណៈមេប្រយោគ អនុរក្ស និងតំណាងបេក្ខជន ដើម្បីធានាថា ហឹបវិញ្ញាសាទាំងអស់មានការបិទត្រឹមត្រូវ និងត្រាស្រោបប្រធានវិញ្ញាសា ដោយមិនមានការលេចធ្លាយ និងប្រកបដោយតម្លាភាពខ្ពស់ មុននឹងចែកជូនបេក្ខជនតាមបន្ទប់ប្រឡងនីមួយៗ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងបញ្ជាក់ថា ស្ថានភាពនៃការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន បើទោះបីមកដល់ពេលនេះនៅមានសាលារៀននៅព្រំដែនចំនួន២៥ទៀតមិនទាន់អាចឲ្យសិស្សត្រឡប់ទៅសិក្សាវិញបាន ដោយសារការឈ្លានពានរបស់យោធាថៃ ប៉ុន្ដែឆ្នាំមុនកម្ពុជាបានរងការឈ្លានពានពីប្រទេសថៃ។
ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ក្រោយចប់ការប្រឡងក្រសួងអប់រំតែងតែពិនិត្យនូវរាល់ចំណុចខ្វះខាត ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីកែលម្អបន្ថែមនៅពេលប្រឡងឆ្នាំក្រោយៗទៀត»។
ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន ជូនពរដល់ក្មួយៗ សិស្សានុសិស្សជាបេក្ខជនប្រឡងនៅទូទាំងប្រទេស មានទំនុកចិត្តលើសមត្ថភាពដែលបានខិតខំរៀនសូត្រអស់រយៈពេល ១២ឆ្នាំកន្លងមកនេះ «អ្នកចេះ គឺជាប់» និងសូមឱ្យការតស៊ូ និងការលះបង់របស់ក្មួយៗ ព្រមទាំងការទន្ទឹងរង់ចាំរបស់ លោកឪពុកអ្នកម្តាយអាណាព្យាបាល ទទួលបានផ្លែផ្កាជាជ័យជម្នះ និងទទួលបាននិទ្ទេសដែលខ្លួនប្រាថ្នា។ សូមក្មួយៗទាំងអស់ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរគ្រប់ៗគ្នា។
សូមរំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១,២៣៨ នាក់ (ស្រី ៨៤,៧៣៥ នាក់) និងត្រូវបានបែងចែកជា ២៤៤ មណ្ឌលសំណេរនៅទូទាំងប្រទេស ខណៈកាលពីឆ្នាំ២០២៥ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយមានបេក្ខជនប្រឡងសរុបជាង ១៤ ម៉ឺននាក់ (ស្រីជាង ៨ ម៉ឺននាក់)៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣