ព័ត៌មាន
សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ហាត់សមបទចម្រៀងត្រៀមថ្ងៃបើកការដ្ឋានព្រែកជីកហ្វូនណនតេជោ
សិស្សសិក្សានៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានចំណាយពេលរៀងរាល់ថ្ងៃ ហ្វឹកហាត់ច្រៀងបទចម្រៀង ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ បទចម្រៀងដែលពួកគេកំពុងហ្វឹកហាត់ គឺបទចម្រៀង ព្រែកជីកហ្វូណនតេជោ និងបទចម្រៀង ជយោ! ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ។

តាមបណ្ដាសាលារៀន បច្ចុប្បន្នកំពុងរៀបចំសកម្មភាពនានា ដើម្បីចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ សម្រាប់ វិទ្យាល័យជាស៊ីមសាមគ្គី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កំពុងផ្តោតលើការហាត់សមបទចម្រៀង ដើម្បីច្រៀងអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់។ នេះជាការលើកឡើងរបស់ លោក ផាន់ ណិល ជានាយកសាលា។
លោកនាយកសាលាលើកឡើងថា សម្រាប់ថ្ងៃទី ៥ ខាងមុខ សិស្សនៅវិទ្យាល័យជាស៊ីមសាមគ្គី នឹងចូលរួមច្រៀងបទចម្រៀងចំនួនពីរបទ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ បទចម្រៀងទី ១គឺព្រែកជីកហ្វូណនតេជោ និងបទចម្រៀងទី ២គឺបទ ជយោ!ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ។

ក្រោយបញ្ចប់ការហាត់សម នៅព្រឹកថ្ងៃទី ២ ខែសីហា នេះ សិស្សម្នាក់ៗបង្ហាញនូវស្នាមញញឹម។ ស្នាមញញឹម ពោពេញដោយការពេញចិត្ត និងការសាទរចំពោះគម្រោងព្រែកជីកហ្វូនណនតេជោ។ ពួកគេលើកឡើងដែរថា ថ្ងៃបើកការដ្ឋានសាងសង់ ថ្ងៃទី ៥ ខែសីហា ពួកគេនឹងមកជួបជុំគ្នានៅសាលារៀន ចូលរួមជាសាក្សី និងចូលរួមច្រៀងបទចម្រៀងដែលខំប្រឹងហាត់សម ដើម្បីអបអរសាទរ សម្រាប់ជាតិទាំងមូល។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល រវាងកម្ពុជា និងប្រទេសដទៃ៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧