ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក ដើម្បីពិនិត្យ និងធានាឱ្យបាននូវការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក មានបន្ទប់ប្រឡងចំនួន ៤២បន្ទប់ និងបេក្ខជនប្រឡង ចំនួន ១០៤៧នាក់។
ដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។
បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡងតាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។
សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖
– ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា (៩០នាទី)។
– ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា (៩០នាទី)៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣