ព័ត៌មាន
អភិបាលខេត្តស្វាយរៀង ណែនាំបេក្ខជនត្រូវយកចំណេះដឹងដែលខិតខំសិក្សាមកប្រឡងបាក់ឌុបឱ្យទទួលបានជោគជ័យ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សា
ស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិសា ក្នុងឪកាសបើកវិញ្ញាសារ ជូនដល់បេក្ខជនសញ្ញាបត្រមធ្យមសិក្សាទុតិភូមិឆ្នាំសិក្សា២០២៥.២០២៦ នៅក្នុងមណ្ឌលវិទ្យាលយ័ស្វាយរៀង ក្រុងស្វាយរៀង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២នេះ បានណែនាំដល់ បេក្ខជនទាំងអស់ ត្រូវបញ្ចេញសមត្ថភាព ចំណេះដឹង ដែលបានសិក្សារួចមានរយះពេល១២ឆ្នាំ ដើម្បីធ្វើការប្រឡងយកសញ្ញាបត្រ បន្តសិក្សាបន្ថែមនៅតាមគ្រឹះស្ថាននានាដែលខ្លួនពេញចិត្ត ពិសេសេផ្តល់កិតិ្តយសជូនមាតា បិតា អាណាព្យាបាល គ្រួសារ ជូនលោកគ្រូ អ្នកគ្រូ និងសាលារៀនផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាល់វិញ្ញាសារ ដែលបេក្ខជនធ្វើការប្រឡងនៅពេលនេះ គឺក្រសួង មិនចេញអោយខុស ពីមេរៀនដែលបេក្ខជនបានសិក្សារៀនសូត្រនោះទេ ដូចនេះបេក្ខជន ត្រូវពិចារណាអោយបានច្បាស់លាស់មុន និងធ្វើឆ្លើយតបលើវិញ្ញាសារទាំងនោះ ពីព្រោះ មេរៀន និងវិញ្ញាសារ ដែលក្រសួងដាក់អោយបេក្ខជនធ្វើនិងឆ្លើយ មានរយះពេលកំណត់យ៉ាងច្បាស់លាស់ពោលគឺ (អ្នកចេះប្រឡងជាប់) ។
ទាក់ទងទៅនិងសមយ័ប្រឡងដែលមានរយះពេល២ថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការដាក់ពង្រាយកំលាំងការពារបានគ្រប់គ្រាន់នៅតាមតំបន់គោលគោលដៅ ហើយក្នុងករណីចំបាច់ ត្រូវសហការដោះស្រាយ ទប់ស្កាត់អោយបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈសម្បត្តិផ្តល់ឪកាសជូនបេក្ខជនប្រឡងអោយមានសុវត្តិភាព។
តាមរបាយការណ៏របស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបញ្ជាក់ឲដឹងថា នៅសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឆ្នាំសិក្សា២០២៥. ២០២៦ ស្វាយរៀងមានបេក្ខជន ដាក់ពាក្យសុំចូលប្រឡងចំនួន៥ពាន់២៤០នាក់ បើប្រៀបធៀបទៅនឹងសម័យប្រឡងឆ្នាំមុនមានបេក្ខជនកើនឡើងជាង១ពាន់នាក់ ក្នុងនោះគណៈកម្មការរៀបចំប្រឡងរបស់មន្ទីរបានរៀបចំ ឱ្យបេក្ខជនចូលធ្វើការប្រឡងចំនួន ៨មណ្ឌល ស្មើនិង២១១បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រចំនួន១មណ្ឌលស្មើនិង៣៩បន្ទប់ មានបេក្ខជនចំនួន ៩៦៤នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧ មណ្ឌលស្មើនឹង ១៧២បន្ទប់មានបេក្ខជនសរុប៤ពាន់២៧៦នាក់រួមមានមណ្ឌលសាលាបឋមសិក្សាព្រះសីហនុមានចំនួន៣០បន្ទប់ មានបេក្ខជនចំនួន៧៥០នាក់ មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មានចំនួន ២៦បន្ទប់ មានបេក្ខជនចំនួន៦៥០នាក់ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មានចំនួន៣០បន្ទប់មានបេក្ខជនចំនួន ៧៥០នាក់មណ្ឌលសាលាគរុកោសល្យខេត្តមានចំនួន ២១បន្ទប់ មានបេសជនប្រឡងចំនន៥២៥ នាក់ មណ្ឌលវិទ្យាល័យហ៊ុនសែន ចេក មានចំនួន ៣០បន្ទប់ បេក្ខជនប្រឡងចំនួន៧៥០នាក់ មណ្ឌលសាលាបឋមសិក្សាកន្ទុយវៃចំនួន២១ បន្ទប់បេក្ខជនប្រលងចំនួន៥២៥ នាក់និងមណ្ឌលសាលាបឋមសិក្សា ២ធ្នូ ចំនួន១៤ បន្ទប់មានបេក្ខជនសរុប៤២៦ នាក់។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣