ព័ត៌មាន
បេក្ខជនប្រឡងបំពេញវិជ្ជា បាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ប្ដេជ្ញាចិត្តខិតខំប្រឡងឱ្យជាប់
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ «បាក់ឌុប» បានចាប់ផ្តើមជាផ្លូវការ ខណៈបេក្ខជនប្រឡងបំពេញវិជ្ជា និងបេក្ខជនស្វ័យរិន ១,០៥០នាក់ បានចូលរួមប្រឡងនៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ជាមួយទឹកមុខស្ងប់ស្ងាត់ និងការតាំងចិត្តខ្ពស់ បេក្ខជនម្នាក់ៗបានចូលមណ្ឌលប្រឡង ដោយប្តេជ្ញាបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ និងបំពេញក្តីរំពឹងរបស់ក្រុមគ្រួសារ។
តាំងពីព្រឹកព្រលឹម បេក្ខជនបានមកកាន់មណ្ឌលប្រឡង ដោយអ្នកខ្លះមកជាមួយក្រុមគ្រួសារ ខ្លះមកជាមួយមិត្តភក្តិ និងអ្នកខ្លះទៀតធ្វើដំណើរមកដោយខ្លួនឯង។ បេក្ខជនទាំងអស់ មកទីនេះ មានគោលដៅរួមតែមួយ គឺការខិតខំប្រឡងឱ្យបានល្អ ដើម្បីទទួលបានសញ្ញាបត្របាក់ឌុបដែលខ្លួនប្រាថ្នា។
បេក្ខជនប្រឡង បានប្រាប់ BTV ថា សម្រាប់មនុស្សមួយចំនួន សញ្ញាបត្របាក់ឌុបអាចជាក្រដាសមួយសន្លឹក ប៉ុន្តែសម្រាប់អ្នករៀនបំពេញវិជ្ជា អាចជាគន្លឹះមួយសម្រាប់បើកទ្វារទៅរកឱកាសថ្មីៗក្នុងជីវិត ដូចជា ការបន្តការសិក្សា និងការស្វែងរកការងារដែលមានលក្ខខណ្ឌតម្រូវឱ្យមានសញ្ញាបត្របាក់ឌុប ជាដើម។ មុនពេលចូលបន្ទប់ប្រឡង ទឹកមុខរបស់បេក្ខជនម្នាក់ៗអាចបង្ហាញអារម្មណ៍ខុសៗគ្នា។ អ្នកខ្លះមានភាពជឿជាក់ អ្នកខ្លះមានការភ័យបារម្ភ ខណៈអ្នកខ្លះទៀតព្យាយាមផ្តោតអារម្មណ៍លើអ្វីដែលខ្លួនបានរៀន។ ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺពួកគេបានមកដល់ទីនេះ ដោយមានគោលដៅមួយ គឺប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់បាន និងធ្វើឱ្យក្រុមគ្រួសារមានមោទកភាព។
មណ្ឌលប្រឡងបាក់ឌុបនៅវិទ្យាល័យសន្ធរម៉ុក មានចំនួន ៤២ បន្ទប់ ដែលមានបេក្ខជនប្រឡងបំពេញវិជ្ជាប្រមាណ ១០៥០នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់ ក្នុងនោះ បេក្ខជនថា្នក់វិទ្យាសាស្រ្ត ចំនួន ៣៧ ៤៤៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ១១៣ ៧៩៣ នាក់៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣