ព័ត៌មាន
អភិបាលខេត្តបាត់ដំបង អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ រដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡង,ទប់ស្កាត់កុំឱ្យមានការដំឡើងថ្លៃសេវាស្នាក់នៅ និងម្ហូបអាហារ,ជួយសម្រួលរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានជីវភាពខ្វះខាត ,សម្រួលការផ្ញើកង់ម៉ូតូ របស់បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗដោយឥតគិតថ្លៃ និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ។
ឯកឧត្តម បង្ហាញការកត់សម្គាល់ថា ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធធ្វើឱ្យការរៀបចំការប្រឡងបាក់ឌុបកាន់តែរលូន និងល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមអភិបាលខេត្ត បានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវប្រមូលស្មារតី និងចំណេះដឹងដែលបានខិតខំសិក្សាពេញមួយឆ្នាំកន្លងមកដើម្បីយកមកបញ្ចេញនៅថ្ងៃប្រឡងរយៈពេល២ថ្ងៃនេះដើម្បីទទួលបានលទ្ធផលល្អ។
ឯកឧត្តម បង្ហាញក្ដីរំពឹងថា ដំណើរការប្រឡងបាក់ឌុបនៅក្នុងខេត្តបាត់ដំបងនឹងប្រព្រឹត្តទៅដោយរលូន និងមានអ្នកជាប់កើនឡើងច្រើនជាងឆ្នាំមុន។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នៅខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន១៤មណ្ឌល ចែកចេញជា៣៨០បន្ទប់ មានបេក្ខជនសរុបជាង៩ ០០០ នាក់។ការប្រឡងធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា «អ្នកចេះគឺជាប់» ដោយឈរលើគោលការណ៍៤សំខាន់ គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣