ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង ផ្ដាំផ្ញើដល់បេក្ខជនឱ្យខិតខំប្រឡង ខណៈការប្រឡងបាក់ឌុប កាន់តែមានភាពប្រសើរឡើង និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់»
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា «ការប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំនេះ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចំរាញ់យកធនធានមនុស្សល្អៗមកជួយអភិវឌ្ឍកសាងប្រទេសជាតិ។ ក្មួយៗដែលចេះប្រាកដ គឺជាប់»។ ឯកឧត្តមបានថ្លែងបែបនេះក្នុងពេលអញ្ជើញពិនិត្យដំណើរការប្រឡងនៅក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដែលមានការចូលរួមពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូ វិសាល ប្រធានក្រុមការងារដឹកនាំសង្កេតការអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តកំពង់ឆ្នាំង និងក្រុមការងារជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្តដល់ក្មួយៗជាបេក្ខជនបេក្ខនារីប្រឡងទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជនបេក្ខនារីទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា(អ្នកចេះគឺជាប់)។ ក្រោយការប្រឡងជាប់ ក្មួយៗត្រូវខិតខំបន្តរៀននៅថ្នាក់ឧត្តមសិក្សា ធ្វើយ៉ាងណាប្រែក្លាយខ្លួនយើងអោយទៅជាបញ្ញាវ័នល្អ
លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ចំពោះសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ១០ និង១១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកំពង់ឆ្នាំង មានមណ្ឌលសរុប០៨មណ្ឌល គឺនៅក្នុងក្រុងកំពង់ឆ្នាំង៤មណ្ឌល និងស្រុករលាប្អៀរចំនួន៤មណ្ឌល។ ការប្រឡងនេះ មានការរៀបចំតឹងរ៉ឹងដូចរៀងរាល់ឆ្នាំ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឱ្យបេក្ខជនមានឱកាសបានយកសំណៅឯកសារ ម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានទេ គឺបេក្ខជនត្រូវបង្ហាញពីសមត្ថភាពពិតៗ។ នៅក្នុងបរិវេណមណ្ឌលប្រឡង ឃើញថាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ ចំណែកក្នុងបរិវេណមណ្ឌលប្រឡង ក៏មានកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ជាពិសេសមានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយនៅទីនោះថែមទៀតផង ៕ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣