ព័ត៌មាន
បេក្ខជនមានពិការភាពខិតខំប្រឹងប្រែងឆ្លងកាត់ស្ពានបាក់ឌុបឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត
ស្ថិតក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦ បេក្ខជនមានពិការភាព ចាត់ទុកការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និងខិតខំប្រឹងប្រែងប្រឡងឲ្យជាប់។
បេក្ខជនមានពិការភាពប្រឡងនៅមណ្ឌលបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា នេះ ដែលជាថ្ងៃប្រឡងទី១ បានប្រាប់BTVថា ក្នុងនាមបេក្ខជនពិការភ្នែក នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អ។ បេក្ខជនទាំងនោះបន្តទៀតថា ការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ដើម្បីឱ្យសង្គមទទួលស្គាល់ពីសមត្ថភាពជនមានពិការភាព និងរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ។
លោក ឃុត សុខខា ប្រធានគណៈកម្មការរៀបចំសន្តិសុខសណ្តាប់នៅមណ្ឌលប្រឡងសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលនេះ គឺដំណើរការលូនមិនមានបញ្ហាអ្វីមួយគួរឱ្យកត់សំគាល់នោះទេ ខណៈកម្លាំងសមត្ថកិច្ចនៅបន្តយកចិត្តទុកដាក់រហូតដល់ការប្រឡងទាំងពីរត្រូវបានបញ្ចប់។
គួរបញ្ជាក់ដែរថា ការប្រឡងបាក់ឌុប ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦) ដោយមានបេក្ខជនប្រឡងសរុបចំនួនជាង១៥ម៉ឺននាក់ ដោយបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួនជាង៣ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួនជាង១សែននាក់។ ក្នុងចំណោមបេក្ខជនសរុបចំនួនជាង១៥ម៉ឺននាក់ មានបេក្ខជនពិការភ្នែក គរ និងថ្លង់ ចំនួន៤៧នាក់ ប្រឡងក្នុងរាជធានី-ខេត្តចំនួន៤រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែបន្តអនុវត្តគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ពោល «អ្នកចេះ គឺជាប់»៕ អត្ថបទ៖ ទូច សោភ័ណ













-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ