ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជី តាជី និងគណៈកម្មកាវត្តចំនួន១៣០នាក់ នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្ត ឃីងសីហនុបារមី ហៅវត្តភ្នំខុស ក្នុងស្រុកក្រគរ។
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា
បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់បុព្វការីជនដែលបានចែក និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារដល់សិស្សានុសិស្សចំនួន ១២០នាក់។
ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-ត្រខ១កេស មាន១០យួ
៥-សាច់ក្រក១០គីឡូក្រាម
៦-សាច់ផាត់១០គីឡូក្រាម
៧-ទឹកដោះគោខាប់២កេស
៨-កាហ្វេ៥កញ្ចប់ធំ
៩-តែ២គីឡូក្រាម
១០-ស្ករស១បេ
១១-អំបិល១បេ
១២-ទឹកត្រី៥យួរ
១៣-ទឹកស៊ីអ៊ីវ៥យួរ
១៤-ទឹកម្ទេស៥យួរ
១៥-ទឹកសៀង៥យួរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់១០២
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ទៀនព្រះវស្សាចំនួន២គូ
២៤-ថវិកា២លានរៀល
កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ ១ទីប
៣-ច្រាសដុសធ្មេញ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រេងខ្យល់មួយ ១ដបតូច
៦-សាប៊ូដុសខ្លួន ១ដុំតូច
៧-សាប៊ូកក់សក់ ១២កញ្ចប់
៨-សាប៊ូបោកខោអាវ ១កញ្ចប់
៩-ក្រណាត់ស ១ដុំ
១០-ក្រមា១
១១-កន្សែងធំ១
១២-ភួយ១
១៣-កាហ្វេ ១កញ្ចប់ធំ
១៤-នំធុង ១ធុង
១៥-ស្ករស ១គីឡូក្រាម
១៦-តែ១កញ្ចប់
១៧-ទឹកដោះគោខាប់២កំប៉ុង
១៨-ស្បែកជើងផ្ទាត់១គូ
១៩-ថវិកា ៥ម៉ឺនរៀល។
បន្ទាប់ពីចប់ពិធីនៅវត្តភ្នំខុស ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារក៏បានបន្តដំណើរអញ្ជើញមកកាន់វត្ត លាំង ត្រាច ក្នុងឃុំស្វាយស ស្រុកក្រគរ នៃខេត្តពោធិ៍សាត់នេះជាបន្តទៀត ដើម្បីពិនិត្យមើលស្ថានភាព នៃទីអារាមនេះ ក្នុងបរិយាកាសរីករាយ៕












































-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣