ព័ត៌មាន
អាណាព្យាបាលស្កាត់មកពីខេត្តដើម្បីលើកទឹកចិត្តកូនប្រឡងបាក់ឌុប ជំរុញផ្លូវចិត្តឱ្យរឹងមាំទទួលបានលទ្ធផលល្អ
អាណាព្យាបាលសិស្សប្រឡងបាក់ឌុបមួយចំនួន បានខំស្កាត់មកពីខេត្តដើម្បីជូនកូនចូលប្រឡងដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីគាំទ្រកូនឱ្យមានស្មារតីរឹងមាំ ខិតខំប្រឡងឱ្យអស់ពីសមត្ថភាពយកលទ្ធផលល្អ។
អាណាព្យាបាលសិស្ស មកពីខេត្តកំពត និងខេត្តកណ្ដាល ដែលជូនកូន និងចៅ មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ បានប្រាប់BTVនៅព្រឹកថ្ងៃទី១០ ខែសីហា នេះ ថា ពួកគេទុកកិច្ចការស្រែចម្ការមួយឡែកសិន ដើម្បីមកលើកទឹកចិត្តកូន និងចៅ ដោយផ្ទាល់នៅថ្ងៃប្រឡងសំខាន់នេះ។
ក្នុងនាមអាណាព្យាបាលសិស្ស ពួកគេ មានក្ដីសង្ឃឹមខ្ពស់លើកូន និងចៅ ថាអាចប្រឡងជាប់ ព្រោះការខិតខំសិក្សាតាំងពីដើមឆ្នាំមក។ ពួកគេគាំទ្រចំពោះការរឹតបន្តឹងការប្រឡងបាក់ឌុប អ្នកចេះគឺជាប់ ពីព្រោះនេះ គឺជាការចម្រាញ់យកយុវជនដែលមានចំណេះពិតប្រាកដ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិទៅថ្ងៃអនាគត។
សូមជម្រាបជូនថា មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ជាមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្រ្ដ មាន ៤០បន្ទប់ និងបេក្ខជនសរុបចំនួន៩៧២នាក់។ ហើយថ្ងៃប្រឡងទី១នេះ ពេលព្រឹក គឺវិញ្ញាសាប្រវត្តិវិទ្យា និងជីវវិទ្យា ចំណែកពេលរសៀល គឺវិញ្ញាសារ គីមីវិទ្យា ភាសាអង់គ្លេស និងភាសាបារាំង៕ អត្ថបទ: លៀ ស៊ីណា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣