ព័ត៌មាន
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្តបន្តប្រឡងដោយមិនបោះបង់
កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ១រូប ឈ្មោះ ហេង បូរី លេខតុ ៣៤៦ បន្ទប់លេខ ១៤ ប្រឡងនៅមណ្ឌលបឋមសិក្សាត្រពាំងវែង ខេត្តកំពង់ធំ បានជួបហេតុការណ៍រថយន្តធុនធំកៀរ នៅវេលាម៉ោងជាង ១ នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរូបគេបានចាកចេញពីមណ្ឌលប្រឡងក្រោយបញ្ចប់ដំណើរការសំណេរនាវគ្គព្រឹក។
ទោះបីជាជួបហេតុការណ៍ចៃដន្យនេះក្តី បេក្ខជន ហេង បូរី បានបញ្ជាក់អះអាងថាសុខភាពរបស់ខ្លួនមិនមានបញ្ហាធ្ងន់ធ្ងរ ហើយអាចបន្តការប្រឡងបានធម្មតា។
ចំពោះវិធានការដោះស្រាយភ្លាមៗ ប្រធានអប្បមាទ និងប្រធានមណ្ឌលប្រឡង បានសម្រេចអនុញ្ញាតឱ្យបេក្ខជនរូបនេះចូលរួមដំណើរការប្រឡងតាមកាលវិភាគធម្មតា ដើម្បីធានាសិទ្ធិ និងឱកាសក្នុងការប្រឡងរបស់បេក្ខជន។
ពាក់ព័ន្ធនឹងបេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦នេះ ក្រសួងអប់រំ បានបញ្ជាក់ថា មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ក្រសួងអប់រំ ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣