ព័ត៌មាន
រដ្ឋបាលស្រុកមុខកំពូល មិនហាមឃាត់ការទៅបន់ស្រន់នៅទួលព្រះធាតុតែមិនឲ្យយកជាកន្លែងធ្វើអាជីវកម្ម
កណ្ដាល៖ រដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្ដាល បានច្រានចោលការចោទប្រកាន់ ថាអាជ្ញាធរស្រុកបានបិទទីតាំងទួលព្រះធាតុ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ មិនឲ្យពលរដ្ឋចូលទៅបន់ស្រន់តាមជំនឿផ្សេងៗ ឬធ្វើបុណ្យទាន ដែលតាមជាក់ស្ដែង គឺអាជ្ញាធរមិនមានការហាមឃាត់នោះទេ ប៉ុន្តែគ្រាន់មិនឲ្យមានអ្នកណាយកជាកន្លែងនេះ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ព្រោះទូលបុរាណនោះ ជាសម្បត្តិរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ។
បើតាមមន្ត្រីការិយាល័យសង្គមកិច្ច សុខមាលភាពសង្គម ស្រុកមុខកំពូល បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចោទប្រកាន់អាជ្ញាធរស្រុក និងមន្ត្រីខេត្ត បានបណ្ដេញព្រះសង្ឃ និងអ្នកគ្រប់គ្រងនៅទីនោះ ដើម្បីបញ្ចប់ជំនឿរបស់ប្រជាពលរដ្ឋ បិទមិនឲ្យធ្វើបុណ្យធ្វើកុសល ដែលការចោទប្រកាន់នេះ គឺបានផ្ទុយទៅនឹងការពិតទាំងស្រុង ។

លោកបានបន្តថា អាជ្ញាធរខេត្ត និងស្រុកគ្មានបំណងបិទទីទួលនេះ មិនឲ្យពលរដ្ឋទៅធ្វើការបន់ស្រន់តាមជំនឿ ឬធ្វើបុណ្យនោះទេ ព្រោះទីទូលនេះ គឺរក្សាទុកជាបេតិកភ័ណរបស់ជាតិ មិនឲ្យបុគ្គលណាម្នាក់យក ទៅបម្រើដល់បុគ្គលម្នាក់ ហើយប្រើប្រាស់ក្នុងសាសនាខុសនឹងធម៌វិន័យ (ធ្វើជាកន្លែងទស្សទាយ ឬស្រោចទឹក) ដើម្បីប្រយោជន៍ខ្លួនឯង គឺអាជ្ញាធរបិទចំពោះបុគ្គលណា ដែលមិនគោរទៅតាមវិន័យប៉ុណ្ណោះ ។

ចំណែកលោក សេង ចាន់ណា មន្ត្រីការិយាល័យសង្គមកិច្ច ស្រុកមុខកំពូល លើកឡើងថា ចំពោះបុគ្គលដែលមិនអនុញ្ញាតឲ្យបន្តស្នាក់នៅទីទួលព្រះធាតុនោះ គឺបានប្រព្រឹត្តិខុសធម៌វិន័យ (ទ្រុស្តសីល) ហើយត្រូវបានគណៈព្រះសង្ឃក្នុងខេត្តកណ្ដាល បានឲ្យជម្រើសចំនួន២ ទី១. បើចង់នៅបន្តជាសង្ឃ គឺត្រូវចាក់ចេញឲ្យផុតពីខេត្តកណ្ដាល ហើយជម្រើសទី២ គឺត្រូវលាចាក់សិក្ខា និងអាចស្នើសុំស្នាក់នៅទីទូលនោះ ពីសំណាក់មន្ទីរវប្បធម៌ និងសិល្បៈខេត្តសិន ។
លោកបានបន្ថែមថា ប៉ុន្តែចំពោះការស្នាក់នៅនេះ ខាងមន្ទីរវប្បធម៌មិនអនុញ្ញាតនោះទេ គឺត្រូវប្រមូលមករក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ មិនអាចឲ្យបុគ្គលណាម្នាក់ ស្នាក់នៅ ឬប្រកបធ្វើអាជីវកម្មអ្វីបានទាំងអស់ ប៉ុន្តែអាចឲ្យប្រជាពលរដ្ឋចូលទៅបន់ស្រន់តាមជំនឿរបស់ពួកគាត់ ដោយមិនមានការបិទនោះឡើយ ។
លោក សេង ចាន់ណា បានបញ្ជាក់ថា ដូច្នេះ ក្នុងនាមរដ្ឋបាលស្រុកមុខកំពូល សូមច្រានចោលនូវការលើកឡើងតាមបណ្ដាសារព័ត៌មានមួយចំនួន ឬបណ្ដាញសង្គម ដែលចោទអាជ្ញាធរបានហាមឃាត់ពលរដ្ឋមិនឲ្យចូលធ្វើបុណ្យ ឬបន់ស្រន់ គឺមិនមាននោះឡើយ គ្រាន់តែរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញតែប៉ុណ្ណោះ ដូចនេះសូមមហាជនកុំមានការយល់ច្រឡំ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ ពៅ ពិសិដ្ឋ ថាតំណាងឲ្យពលរដ្ឋក្នុងភូមិព្រែកតាបែន ថាក្រសួងនឹងមានការបិទអាស្រមនៅទីទួលព្រះធាតុនេះ ហើយខ្លួនបានស្នើសុំស្នាក់នៅបន្ត ដើម្បីមើលថែទីកន្លែងនោះ ៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧