ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ២៥០០បណ្ណ ចំនួន៩ភូមិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យកាន់តែសកម្មបន្ថែមទៀត ដល់ក្រុមការងារជំនាញចុះបញ្ជីបង្ហើយទាំង១២ក្រុម នៅតាមស្រុក ក្រុង ដែលសេសសល់ លើការវាស់វែងដីធ្លីឱ្យបានចប់សព្វគ្រប់ និងប្រគល់ជូនពលរដ្ឋឱ្យបានដល់ដៃគ្រប់គ្នា ដែលការណ៍នេះ គឺដើម្បីដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដី ជាពិសេស បង្កើតឱ្យមានសុវត្ថិភាពដីធ្លី ប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់។

លោកប្រធានមន្ទីរ បានបន្ថែមថា ការងារវាស់វែងដីធ្លី រហូតចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែត្រូវការភាពច្បាស់លាស់ ត្រឹមត្រូវ ការអត់ធ្មត់ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញ ជាមួយប្រជាពលរដ្ឋ ។ ដូច្នេះលទ្ធផលដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ ជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា ដីធ្លីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋ ហើយសម្រាប់គ្រួសារខ្មែរភាគច្រើន ដីមួយកន្លែង ផ្ទះ មួយខ្នង ឬដីចម្ការ មួយប្លង់ គឺជាមូលដ្ឋានសេដ្ឋកិច្ច របស់គ្រួសារ ជាកន្លែងរស់នៅ ជាកន្លែងប្រកបរបរកស៊ី ជាកន្លែងបង្កើតចំណូល និងជាទ្រ្យសម្បត្តិសម្រាប់បន្សល់ទុក ឱ្យកូនចៅជំនាន់ក្រោយ ។
ឯកឧត្តមបន្តថា ដោយសារដីធ្លីមានតម្លៃខ្ពស់បែបនេះ ការគ្រប់គ្រងដីធ្លីឱ្យមានសណ្តាប់ធ្នាប់ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ គឺជាកិច្ចការងារសំខាន់របស់រាជរដ្ឋាភិបាល ហើយនៅគ្រប់អាណត្តិ នៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើការងារកែទម្រង់វិស័យដីធ្លី ដោយចាត់ទុកថាការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការធានាផ្នែកសង្គម-សេដ្ឋកិច្ច និងច្បាប់ ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលមានគោលបំណងសំខាន់តែមួយគត់ គឺធានាបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និយាយជារួមគឺកាត់បន្ថយជម្លោះដីធ្លី លើកកម្ពស់ដល់ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាថាពលរដ្ឋអាចរស់នៅ និងអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនដោយមានទំនុកចិត្ត ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លី រហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ។ ដោយឡែក ចំពោះបណ្ណដែលត្រូវបង់ពន្ធប្រែប្រួលកម្មសិទ្ធិ ៤ភាគរយ សូមពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ឱ្យបានត្រឹមត្រូវ ដើម្បីអាចដកយកបណ្ណកម្មសិទ្ធិទៅប្រើប្រាស់ និងអាស្រ័យផលបានតាមផ្លូវច្បាប់៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ