ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់ប័ណ្ណសមធម៌ និងអំណោយពលរដ្ឋជាង១ពាន់គ្រួសារនៅខណ្ឌមានជ័យ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋចំនួន ១ពាន់ ៥១គ្រួសារ ដែលជាអ្នករស់នៅ និងទទួលការឧបត្ថម្ភពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលស្ថិតក្រោមបរិយាកាសសប្បាយរីករាយ និងទឹកចិត្តសប្បុរសធម៌។

ក្នុងពិធីសំណេះសំណាល ផ្ដល់ប័ណ្ណសមធម៌ និងអំណោយជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាលនាពេលនេះ មានចំនួន ៥៥៩នាក់ ដែលក្នុងនោះអ្នកទទួលថ្មីចំនួន ២០៤ប័ណ្ណ និងបន្តសុពលភាពចំនួន ៣៥៥ប័ណ្ណបន្ថែមទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះ មិនត្រឹមតែជាប័ណ្ណមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាប័ណ្ណដែលបានការគាំពារសុខភាព ជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅជាងមុន នៅពេលដែលឈឺ ព្រោះការចំណាយលើការពិនិត្យ សម្រាក់ព្យាបាលជំងឺ គឺជាបន្ទុករបស់រាជរដ្ឋាភិបាល ជាអ្នករាប់រង និងចេញជំនួសទាំងអស់។
លោកជំទាវបណ្ឌិត បានបន្ថែមថា សារៈសំខាន់មួយទៀត នៅពេលមានប័ណ្ណនេះ ប្រជាពលរដ្ឋអាចទៅពេទ្យដើម្បីពិនិត្យ និងព្យាបាលជំងឺញឹកញាប់ជាងមុន ទោះមានអាការៈស្រាល ឬធ្ងន់ ដែលសកម្មភាពនេះ គឺបានជួយកាត់បន្ថយនូវអត្រានៃភាពឈឺធ្ងន់ នៅក្នុងមន្ទីរពេទ្យ ដូចនេះ សូមប្រជាពលរដ្ឋទោះមានអាការៈឈឺតិចតួច គឺឆាប់ទៅរកពេទ្យ កុំទុកដល់ឈឺធ្ងន់ ពិបាកក្នុងការព្យាបាល ។
នៅក្នុងឱកាសនោះ ស្ត្រីទីមួយកម្ពុជា បាននាំយកការផ្ដាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលបានជួបសំណេះសំណាល ទទួលប័ណ្ណសមធម៌ និងទទួលអំណោយនាពេលនេះផងដែរ ។
ក្នុងពេលមកទទួលអំណោយ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប្រជាពលរដ្ឋបានបង្ហាញនូវក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសការផ្ដល់នូវប័ណ្ណសមធម៌ នៅពេលពួកគាត់មានការឈឺថ្កាត់អ្វី អាចទៅរកសេវាសុខាភិបាលនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អត្ថប្រយោជន៍នៃប័ណ្ណមូលនិធិសមធម៌សុខាភិបាល មានដូចជា សេវាពិគ្រោះជំងឺ សេវាសង្គ្រោះបន្ទាន់ ការសម្រាក់ព្យាបាលជំងឺ សេវាថែទាំ និងស្ត្រីសម្រាលកូនដោយមិនបាច់បង់ប្រាក់ ទាំងនៅក្នុងមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងការគាំទ្របន្ថែមទៀតជាច្រើន ហើយលើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ
















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ