ព័ត៌មាន
ជាង៧ខែ កម្ពុជាបណ្តេញជនបរទេសចេញជាង ៥ម៉ឺននាក់ ពាក់ព័ន្ធ Online Scams និងការប្រព្រឹត្តបទល្មើសផ្សេងៗ
ក្នុងរយៈពេលជាង ៧ខែ ក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសជាង ៥ម៉ឺននាក់ ចេញពីកម្ពុជាពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងការប្រព្រឹត្កតបទល្មើសផ្សេងៗទៀត។ ការបណ្តេញចេញនេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានថ្លែងប្រាប់ BTVថា ក្រោយពីបានធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គិតចាប់ពីថ្ងៃទី១ ខែមករា មកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចេញពីកម្ពុជាមានចំនួនជាង ៥ម៉ឺននាក់ ដោយក្នុងនោះពាក់ព័ន្ធជាមួយ Online Scams គឺមានចំនួនជាង ១ម៉ឺន ៧ពាន់នាក់។ ហើយចំពោះការងារនេះនៅតែបន្តទៅតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មការចំពោះកិច្ចនឹងបន្តធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកិទ្យាបន្តទៅមុខទៀត។ ការប្រព្រឹត្តបទល្មើសរបស់ជនបរទេសនៅកម្ពុជាមានដូចជា ឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេស ការស្នាក់នៅខុសច្បាប់។ ហើយនៅពេលខាងមុខនេះ អគ្គនាយកដ្ឋានអន្តប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារនងបណ្តុះណ្តាលវិជ្ជាជីវ នឹងធ្វើការចុះត្រួតពិនិត្យហត្ថពលករបរទេសចាប់ពីខែក្រោយថា តើជនបរទេសដែលមកធ្វើការនៅក្នុងប្រទេសកម្ពុជាស្របច្បាប់ឬក៏ខុសច្បាប់ ឬក៏មានប័ណ្ណការងារត្រឹមត្រូវែរឬទេ?
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ទៀតថា ជនបរទេសជាអ្នកធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែឥឡវឈានដល់មួយកម្រិតទៀតគឺមានពលរដ្ឋខ្មែរមួយចំនួនអាចនឹងពាក់ព័ន្ធ ហើយនឹងធ្វើសកម្មភាពដោយខ្លួនអែងទៅទៀត។ ហើយសមកុំឲ្យប្រជាពលរដ្ឋចាញ់បោកគេ និងសុំកុំប្រព្រឹត្តពាក់ព័ន្ធជាមួយនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពោលគឺពលរដ្ឋខ្មែរបោកប្រាស់ពលរដ្ឋខ្មែរគ្នាអែងជាបន្តទៀតតាមអ្វីដែលក្រុមឧក្រិដ្ឋជនណែនាំ។ហើយពលរដ្ឋខ្មែរជាស្ត្រីក៏មានការចាញ់បោកមេខ្យល់នាំទៅធ្វើការនៅក្រៅប្រទេសថាបានកម្រៃច្រើន គឺសូមឲ្យប្រុងប្រយ័ត្នពីព្រោះការឆបោកនេះមិនត្រឹមតែជនបរទេសទេ ឥឡូវនេះដល់ពលរដ្ឋខ្មែរ ហើយពលរដ្ឋខ្មែរជាស្ត្រីក៏មានការចាញ់បោកទៅប្រទេសក្រៅច្រើនដែរ។ ហើយត្រូវបានប្រទេសជិតខាង ឬក៏ប្រទេសដែលមានការពាក់ព័ន្ធបានបញ្ជូនត្រឡប់មកវិញ។ ហើយសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកុំជឿតាមការឆបោករបស់ជនមួយចំនួន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្តេញជនបរទេសចេញពីកម្ពុជាធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេបានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកន្លងមកសម្តេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕ អត្ថបទ៖ វង្ស សុភាព






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា